ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀង Original Song លោក ចេន បង្ហាញមុខគូស្នេហ៍របស់ខ្លួនមក មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងរង់ចាំដំណឹងថ្ងៃពិសេសរបស់លោកសឹងតែគ្រប់គ្នាទៀតផង។
ជាក់ស្ដែងស្រាប់តែថ្ងៃនេះលោកបានធ្វើឲ្យហ្វេនគ្រប់គ្នាកាន់តែរំភើប នៅពេលលោកបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគូស្នេហ៍ និងប្រកាសថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនយ៉ាងដូច្នេះថា៖
«ស្នាមញញឹមពិតប្រាកដ ដែលនាងផ្តល់អោយខ្ញុំ 07/2022 engaged»
តាមរយៈសារនេះ មិនត្រឹមតែហ្វេនៗទេ សូម្បីតែអ្នកសិល្បៈជាច្រើនដែលស្គាល់លោក ក៏បាននាំគ្នាចូលទៅ Cmt អបអរសាទរលោកគ្រប់ៗគ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី