មិនឲ្យតមម៉េច! បើអ្នក Cmt លេងសុទ្ធតែបែបនេះ ក្រោយឃើញរូបចុងក្រោយ Kwan និងគូស្នេហ៍!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែកន្លងមកនេះ តារាសម្ដែងថៃស្រី  Kwan Usamanee មិនដែលបង្ហាញមុខគូស្នេហ៍ចំក៏ពិតមែន តែប្រភពមួយចំនួនបានបញ្ជាក់ថាគូស្នេហ៍របស់នាងសព្វថ្ងៃអាចជា ជាមន្រ្តីមានមុខមាត់ម្នាក់នៅក្នុងក្រសួងយុត្តិធម៌ផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅថ្មីៗនេះ យើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយគូស្នេហ៍ ក្នុងដំណើរកំសាន្តទៅកាន់សួនសត្វមួយកន្លែងពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើល គឺបានឃើញ Cmt របស់អ្នកគាំទ្រម្នាក់ ដែលបាននិយាយទៅកាន់ Kwan យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«រង់ចាំដំណឹងល្អណា Kwan ចង់ឃើញ Kwan រៀបការឆាប់ៗ កាន់ដៃគ្នាឱ្យដល់ថ្ងៃហ្នឹងដឹងទេ ខ្ញុំនៅគាំទ្រ និង លើកកម្លាំងចិត្តជានិច្ច អរគុណសម្រាប់ការជូនពរចំពោះកូនខ្ញុំណា ខ្ញុំវ័យក៏រាងច្រើនហើយដែរ មិនសូវបានតាមដានពីសុខទុក Kwan បានដូចពីមុនទេ តែនៅតែស្រឡាញ់ និង គាំទ្ររហូតដឹងទេ»

ក្រោយពេលឃើញសារនេះភ្លាម Kwan ទ្រាំមិនបានក៏តបទៅវិញយ៉ាងដូច្នេះថា «ចង់ខ្យល់ចាប់ហើយនៀក» ដែលនេះបញ្ជាក់បានច្បាស់ថា អ្នកគាំទ្រ Kwan មិនមែនមានតែក្មេងៗនោះទេ សូម្បីតែអ្នកដែលមានវ័យចំណាស់ក៏ជាហ្វេនរបស់នាងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី