អូហូមិនធម្មតាទេ!ស្រីចាស់ប៉ះប្រុសក្មេង Mai Davika និងBright Vachirawit សម្ដែងធ្វើគូស្នេហ៍សមមែនទែន(មានវីឌីអូ)

ហ្វេនៗសម្ដែងការភើបចិត្ត និងទន្ទឹមរងចាំរឿងភាគថ្មីរបស់GMMTV ដែលមានចំណងជើងថា Deun Kab Dao (Astrophile) នៅក្នុងឆ្នាំ២០២២ នេះ។ ហេតុអ្វីបានជារឿងនេះទាក់ទាញការចាប់អារម្មណ៍ របស់ទស្សនិកជន និងប្រិយមិត្តនៅក្នុងប្រទេសថៃ និងក្រៅប្រទេសខ្លាំងម៉េ្លះ? យើងឃើញថាគ្រាន់តែចេញនូវ ឈុតខ្លីៗ Trailer របស់រឿងនេះទើបតែចេញសោះ មានអ្នកមើលរហូតដល់ ១លាននាក់ទៅហើយ។

គ្មានអ្វីក្រៅពីការចាប់ដៃគូរថ្មីថ្មោងដោយគ្មាននរណានឹកស្មានដល់រវាង Bright Vachirawit តារាប្រុសរះថ្មីវ័យ ២៤ឆ្នាំ និង Mai Davika​ តារាស្រីល្បីប្រចាំប្រទេសថៃវ័យ២៩ឆ្នាំ។

After Footer (Active) - damrei Mr1 Zone2
IG bbrightvc
IG davikah
ពិសេសទៅទៀតនោះ រឿងនេះនឹងឆ្លុះបញ្ចាំងពីឈុតឆាកផ្អែមល្ហែម ល្វីងជូរចត់ ជំពាក់ជំពិននៅក្នុងរឿងរ៉ាវស្នេហាត្រីកោណរវាងតួរអង្គបីរូបដែលសម្ដែងដោយ Bright, Mai Davika និង Off Jumpol ។​

IG tumcial
អត្ថបទដោយ Eriya