សមជាអាយដលមែន! JISOO សមាជិកក្រុម BLACKPINK ប្រាប់ថាជីវិតតែងតែមានជួបឧបសគ្គតែ…….

តារាចម្រៀង និងសម្ដែងស្រី Jisoo ដែលជាសមាជិកក្រុមអាយដលលំដាប់អន្តរជាតិ បានបញ្ចេញមតិ ផ្ទាល់ខ្លួននៅពេលដែលបានជួបឧបសគ្គធំៗនៅក្នុងជីវិត។ នៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះរបស់ទស្សនាវដ្ដី Dazed Korea តារាស្រី Jisoo វ័យ២៧ឆ្នាំរូបនេះ​ បានលើកឡើងថា “ដូចរាល់ដងអញ្ជឹង ខ្ញុំតែងតែធ្វើការពុះពារនូវឧបសគ្គគ្រប់បែបយ៉ាងដោយមិនរុញរា ទោះបីជារឿងខ្លះមិនអាចទៅមុខដោយរលូន” ហើយ Jisoo​ ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមរបស់នាងទៅលើរឿងផ្សេងៗក្នុងជីវិត។

Jisoo បានបន្ថែមទៀតថា នាងមិនដែលខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីនោះទេ ដោយហេតុតែ “ចង់ធ្វើការងារអ្វីដែលនាងចង់ធ្វើឱ្យបានល្អដោយមិនមានការស្ដាយក្រោយនាពេលអនាគត”។

After Footer (Active) - damrei Mr1 Zone2
ចុងក្រោយ Jisoo បានអគុណទៅដល់ហ្វេនៗ (Blinks) និងសមាជិកក្រុមរបស់នាងមានដូចជា Lisa, Jennie និង Rosé ដែលតែងតែផ្ដល់នូវការកម្លាំងចិត្ត និងគាំទ្រនាងកន្លងមក៕
អត្ថបទដោយ Eriya