Mew និងបទចម្រៀង Before 4:30 (She Said..) ជាប់ចំណាត់ថ្នាក់នៅលើ Billboard Chart ពិភពលោក សូម្បីទស្សនាវដ្តីល្បី​ FORBE ក៏ចូលមកសម្តែងក្តីរីករាយ

តារ៉ាប្រុសក្មេង Mew Suppasit​ ញញឹមទទួលដំណឹងល្អក្នុងដើមឆ្នាំ ២០២២ ដោយបាននាំបទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា “Before 4:30 (She Said…) ឡើងទៅដល់ឆាត​ Billboard ពិភពលោកជាច្រើនឆាតព្រមគ្នា។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំនេះក៏អាចជាឆ្នាំមាសឆ្នាំពេជ្យរបស់តារ៉ាប្រុសដែលកំពុងពេញនិយមមួយឆ្នាំទៀតហើយមើលទៅ ព្រោះចូលឆ្នាំថ្មីមិនទាន់បានប៉ុន្មានថ្ងៃផងក៏មានរឿងរំភើបៗអោយគាត់និងអ្នកគាំទ្រញញឹមតែម្តង។ ចម្រៀង Before 4:30 (She Said…) របស់គាត់បានជាប់ចំណាត់ថ្នាក់​ TOP 10 Billboard Chart នៅលើឆាតបីផ្សេងៗគ្នាដែលធ្វើយអោយ ទស្សនាវដ្តីល្បី Forbe ក៏ចូលមកអបអរសាទ និងកោតសសើរចំពោះជោគជ័យរបស់តារ៉ាមីវលើកនេះ។

ចាត់ទុកថាជារឿងដែលកំរមួយសម្រាប់វិស័យសិល្បៈថៃ ដែលចម្រៀងរបស់តារ៉ាថៃអាចឈរឈ្មោះនិងជាប់ចំណាត់ថ្នាក់នៅលើ  Billboard Chart របស់ពិភពលោក តែសម្រាប់បទចម្រៀង Before 4:30 (She Said…) ដែលបានធ្វើរួមជាមួយ​ SAM KIM ក្នុងProject Mew Suppasit x Global Artise on Global Collaboration 2021 អាចធ្វើបាន ដោយបានជាប់ចំណាត់ថ្នាក់លេខ៤ជា R&B Digital Song Sale  ចំណាត់ថ្នាក់លេខ៨ ជា R&B/Hip-Hop Digital Song Sale និង​HOT Trendy song Chart ក្នុងចំណាត់ថ្នាក់លេខ ៥៕

អត្ថបទដោយ៖ ចាន់សា