Drama ច្រើនពេកនាំគ្នាដើរលេងសិន! Min Pirawit នាំមិត្តស្រីទៅលេងឈៀងម៉ៃធ្វើអោយហ្វែនៗដណ្តើមគ្នាចូលមកខមមិនចាំមើលរូបគូ!
មុននេះបន្តិចកញ្ញ “Dream Apichaya” មិត្តស្រីរបស់អាទី “Min Pirawit” បានចេញមុកមកបង្ហាញការពិតក្នុងចិត្តថាទំនាក់ទំនងរបស់អ្នកទាំងពីរនៅពេលនេះគឺនៅតែរីករាយ ទោះបីជាកន្លងមកមានដ្រាម៉ាដែលអ្នកគាំទ្រខាងប្រុសមិនចូលចិត្តនាង និងមិនគាំទ្រអោយទាក់ទងគ្នាយ៉ាងច្រើនក៏ដោយ។
ដោយ Youtuber ស្រីកញ្ញា “Dream Apichaya” ក៏បានអធិប្បាយបន្ថែមទៀតថាឥឡូវនេះហ្វែនៗចាប់ផ្តើមយល់ពីទំនាក់ទំនងមួយនេះ យល់ចិត្តអ្នកទាំងពីរច្រើនជាងមុន ហើយនាងផ្ទាល់ក៏យល់ពីអ្នកគាំទ្រដែរ ខណៈដែលមុននេះនាងពុំយល់ទាល់តែសោះថាហេតុអ្វីបានជាត្រូវនាំគ្នាមកជេនាងពេញបណ្តាយសង្គមដូចច្នេះ។
ហើយជាចុងក្រោយអ្នកទាំងពីរក៏បានដឹកដៃគ្នាទៅបន្ថែមភាពផ្អែមល្ហែមនៅឈៀងម៉ៃ ដោយបានផុសរូបស្រដៀងៗគ្នាជាច្រើនសន្លឹក រហូតធ្វើអោយក្រុមអ្នកគាំទ្រនាំគ្នាចូលទៅខមមិនសួរថា នរណាគេថតអោយ ហើយក៏មានហ្វែនជាច្រើនខមមិនថាពេលណាបានផុសរូបគូម្តង??
អត្ថបទដោយ៖ ចាន់សា