បន្ទាប់ពីរឿងរន្ធត់ញាប់ញ័រប្រកួតស្លាប់រស់របស់ប្រទេសកូរ៉េ ឈ្មោះថា Squid Game (ហ្គេមមឹក) មានការគាំទ្រទូទាំងពិភពលោករួចមក Jung Hoyeon តារាស្រីថ្មីបានក្លាយជាសំណព្វចិត្តរបស់ទស្សនិកទាំងក្នុង និងក្រៅប្រទេស ។ Hoyeon ទើបតែចូលប្រលូកក្នុងពិភពដ្រាម៉ានៅក្នុងឆ្នាំ២០២១ ដោយនាងកាលពីមុនជាតារាបង្ហាញកូរ៉េមួយរូបដែលល្បី និងបានដើរបង្ហាញម៉ូតឱ្យប្រេនល្បីៗមួយចំនួនដូចជា Louis Vuitton, Marc Jacobs, Max Mara និង Fendi ជាដើម។
បច្ចុប្បន្ននេះ Hoyeon ជាតារាសម្ដែងស្រីកូរ៉េដែលមាន follower នៅក្នុងអ៊ីនស្តាក្រាមច្រើនជាងគេបង្អស់ក្នុងចំណោមតារាសម្ដែងស្រីកូរ៉េទាំងអស់ ដែលគ្រាន់តែប៉ុន្មានខែសោះនាងមានរហូតដល់ 23.7 លាន follower ទៅហើយ។