ថ្មីៗនេះអ្នកពត៌មានប្រចាំផលិតកម្មណាដាវបានចេញពត៌មានដែលមានលិខិតពេទ្យត្រឹមត្រូវថា តារ៉ាថៃ PP.krit បានឆ្លងជម្ងឺកូវីដ១៩បន្ទាប់ពីបានចេញទៅធ្វើការជាមួយហ្វ្រីឡែនស៍ដែលកើតជំម្ងឺកូវីដ១៩។ ចំណែក “Ice Paris” និង “Billkin”មិត្តរួមផលិតកម្មដែលជិតស្និតបានទៅពិនិត្យសុខភាពនិងធ្វើតែសរួមហើយបច្ចុប្បន្ននេះលទ្ធផលរបស់អ្នកទាំងពីរគឺអវិជ្ជមាន។
ឥឡូវនេះទោះបីជាបានលទ្ធផលអវិជ្ជមានយ៉ាងណាក៏ដោយក៏ Billkin ស្ម័គ្រធ្វើចត្តាឡីស័កតាមដានសុខភាព និងខិតខំព្យាយាមថែរក្សាសុខភាពបរិបូរណ៍ ក៏ដូចជាប្រាកដចិត្តថាមិនបានឆ្លងមេរោគកូវីដមុនពេលចូលមកធ្វើការវិញ។
ដូចគ្នាដែរលោក Ice Paris កំពុងនៅតាមខេត្តជាមួយក្រុមគ្រួសារ និងធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ស្នាក់ គាត់បានបន្ថែមទៀតថាគាត់នឹងធ្វើដំណើរត្រឡប់មកបាងកកវិញដោយរថយន្តឯកជនរបស់លោកធានាមិនអោយប៉ះពាល់ជាមួយអ្នកដទៃ ហើយនឹងធ្វើ ATK រាលថ្ងៃហើយនឹងចូលធ្វើតេស្ត CPR បញ្ជាក់ម្តងទៀតមុនពេលចូលធ្វើការវិញ៕
អត្ថបទដោយ៖ ចាន់សា