ស្វីតណាស់ប្រែក្លាយពីគូស្នេហ៍ក្នុងរឿងមកជាគូស្នេហ៍ពិត! ប្រវត្តិស្នេហ៍របស់តួរឯកនៅក្នុងរឿងបុរសពីងពាង

រឿងបុរសពីងពាង៖គ្មានផ្លូវមកផ្ទះ Spiderman: No way home របស់ Marvel ដែលសម្ដែងដោយ Tom Holland និង Zandaya គឺជាភាពយន្ដដែលល្បីល្បាញបំផុតនៅចុងឆ្នាំ២០២១ ។ Tom និង Zandaya ត្រូវបានគេទទួលស្គាល់ថាជាគូដែលសាកសមគ្នាបំផុតនៅក្នុងរឿង ដោយសារតែភាពជិតស្និទ្ធជាមិត្តភក្តិរវាងតួរទាំងពីរតាំងពីក្មេង។ យោងតាមរយៈសារព័ត៌មាន Tom តែងតែញ៉ែ និងព្យាយាមបង្ហាញក្ដីស្រលាញ់តាមរយៈការសម្ភាសន៍ ព្រមទាំងតាមបណ្ដាញសង្គម តែZandaya តែងតែបដិសេដការសុំស្រលាញ់របស់Tom រហូតហើយតែងតែប្រកាសថាខ្លួន និងTom គ្រាន់តែជាមិត្តភក្ដិនឹងគ្នា។

After Footer (Active) - damrei Mr1 Zone2
រហូតនៅចុងឆ្នាំនេះ ខាងក្រុមអ្នកការសែតបានថតជាប់នូវរូបភាពស្និទ្ធស្នាលគ្នារវាងTom និង Zandaya ដោយមានការថើប​និងអោបគ្នានៅក្នុងឡានរបស់ Tom។ មិនតែប៉ុណ្ណោះ គេក៏ថតបាន Tom ដើរចេញពីផ្ទះរបស់ Zandaya បន្ទាប់ពីចំណាយពេលមួយយប់ជាមួយគ្នាថែមទៀតផង ។​
អត្ថបទដោយ៖ Eriya