ស្អាតហើយស៊ិចស៊ីទៀត! Sririta-Korn ញុំបាយពេលល្ងាចគម្រប់ខួបអាពាហ៍ពិពាហ៍យ៉ាងមានក្ដីសុខសំខាន់ម៉ាក់ៗពិតជា…..! មានរូបភាព

យូរៗទើបបានចេញពីផ្ទះមកញុំបាយតែពីរនាក់ម្ដង សម្រាប់តារាសម្ដែងស្រីកូនមួយយ៉ាង Sririta Jensen ជាមួយស្វាមិអ្នកមានស្ដុកស្ដមយ៉ាង Korn Narongdet តែព្រោះជាឱកាសពិសេសទាំងមូលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ទើបបានឃើញទាំងគូរលួចរត់ចោលកូនមកញុំបាយពេលល្ងាចតែពីរនាក់បែបនេះ

Sririta-Korn បណ្ដើរគ្នាមកញុំបាយតែពីរនាក់ ក្រោមបរិយាកាសដ៏សែនរ៉ូមែនទិច ហើយទាំងគូរពេញទៅដោយភាពស្រស់ស្អាតនិងភាពសង្ហាសក្ដិសមគ្នាពិតៗ ជាពិសេសខាងអ្នកម៉ាក់ គ្រង់ឈុតវាលខ្នងខោចខ្លីបង្ហាញអោយឃើញភាពស៊ិចស៊ីទាំងខាងមុខខាងក្រោយនិងខាងក្រោម ជើងស្រលូនវែង ខ្នងសាច់ម៉ត់រលោងខ្ចីស្ទើរតែចាំងផ្លាត ម៉ាក់ៗពិតជាស្រស់ស្អាតនិងស៊ីចស៊ីខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងប៉ាក៏បានសរសេរឃ្លាប្រយោគថា “About last night. នៅពេលកូនគេងលក់ម៉ាក់និងប៉ាលួចណាត់ជួបគ្នា Happy anniversary  love you @sriritajensen”

មុននេះខាង Sririta ក៏បានផុសផ្អែមល្ហែម ដល់ស្វាមីដែលជាអ្វីៗគ្រប់យ៉ាងនិងមានសារខ្លីប្រាប់ថា “In my life I’m thankful for a lot of things but especially, I’m really thankful to have met you and to have you by my side ka @kornnarongdej

Thank you for being my husband, my partner, my lover and my bestfriend. You are so amazing, romantic and kind. Since the first day until now you haven’t stopped to amaze me. I love you every mins of every single day, always and forever. Happy Anniversary ka”

អត្ថបទដោយ : នីត្តា