ដោយមានការសម្ដែងពីតារាល្បីៗរបស់ទូរទស្សន៍ស្ថានីយ៍ប៉ុស្ដិ៍លេខ៣ យើងឃើញថាមានរឿងចំនួន៥ ដែលមានអត្រាអ្នកមើលខ្ពស់ជាងគេបង្អស់ក្នុងចំណោមរឿងដែលចេញក្នុងឆ្នាំ២០២១នេះ។
១. រឿង To me, it’s simply you ដែលសម្ដែងតារាពេញនិយម Nadech Kugimiya និងតារាស្រីរូបស្រស់ Bow Maylada ដែលមានអ្នកមើលរហូតដល់ 3.9%
២. រឿង Mia Jum Pen ដែលមានការចាប់ដៃគូថ្មីរវាង Mai Warit និង Pie Rinrada មានអត្រាអ្នកទស្សនា 3.45%
៣. រឿង Ruk Nirun Juntra សម្ដែងដោយតារាជើងចាស់ Ken Theeradeth និង Ice Preechaya ដែលមានអ្នកទស្សនាជាមធ្យម 3.28%
៤. រឿង Keun Ruk Salub Chata (Death Dealer) ដែលជារឿងរ៉ាវស្នេហាចតុកោណកែងសម្ដែងដោយ Alex Teeradetch, Bua Nalinthip និង Namtarn Pichukkana មានអ្នកមើល3.22%
៥. រឿងស្នេហារវាងស្រីចាស់ប្រុសក្មេង Dare to Love: Hai Ruk Pipaksa សម្ដែងដោយតារាស្រីល្បី Bella Ranee និង តារារះថ្មី Kongthap Peak មានអ្នកទស្សនា 3.09%