Ouan Rangsit នាំភរិយាហើយនិងកូនប្រុស ទៅមើលផ្ទះថ្មីដែលជិតសាងសង់រួចបរិបូរណ៌ទៅហើយ គ្រប់គ្នារីករាយទះដៃចំពោះកាដូដ៏ធំនេះ
ជិតបានផ្ទះថ្មីហើយសម្រាប់គ្រួសារសុខសាន្ដនិងគួអោយស្រលាញ់របស់ Ouan Rangsit ដែលថ្មីៗនេះភរិយាជាទីស្រលាញ់ជនជាតិកូរ៉េ Mango និងអូន Roha បានធ្វើដំណើរហោះហើរមកនៅប្រទេសថៃ សូមជំរាបថាការមកប្រទេសថៃលើកនេះរបស់ភរិយានិងកូនប្រុស ជាពេលវេលាល្អណាស់ ព្រោះផ្ទះថ្មីដ៏ស្រស់ស្អាតបានរួចរាល់ច្រើនណាស់ហើយជិត 100ភាគរយហើយ
រឿងនេះ Rangsit បាននាំភរិយានិងកូនប្រុសដើរមើលផ្ទះថ្មី អាចនិយាយបានថាផ្ទះមួយខ្នងនេះថ្វីត្បិតតែមិនទាន់រួចរាល់តែក៏អាចមើលដឹងថាស្រស់ស្អាតនិងធំប៉ុណ្ណា និងមានទីធ្លារធំទូលាយទុកអោយកូនប្រុសបានរត់លេងសប្បាយទៀតផង
ជាផ្នែកមួយនៃមោទនាភាពនិងជាកាដូធំមួយដែល Rangsit ជូនចំពោះភរិយានិងកូនប្រុសជាទីស្រលាញ់ គ្រប់គ្នាទាំងមិត្តភ័ក្ដនិងអ្នកគាំទ្រពិតជារីករាយនិងអបអរចំពោះភាពជោគជ័យនៃគ្រួសារនេះណាស់
អត្ថបទដោយ : នីត្តា