នរណាក៏ដឹងដែរថា Toey Jarinporn ស្លៀកប៊ីគីនីវាជារឿងដែលទើបតែបានឃើញចាប់ពីឆ្នាំមុនហ្នឹងទេ សម្រាប់ខែដំបូងរបស់ឆ្នាំថ្មី នាងបានបញ្ចេញមួយរូបទៀតជាមួយឈុតហែលទឺកស៊ិចស៊ីទាំងម៉ូដ ស៊ិចស៊ីទាំងពណ៌ធ្វើអោយគ្រប់គ្នាជ្រួលច្របល់ ជាពិសេសកំលោះៗដែលបានសម្លឹងមើលអាយដលរបស់យើងទុកមួយរយៈកន្លងមកនេះ។
ជារូបស៊ិចស៊ីម៉ាល្មមស្អាតសមរម្យដែលបានធ្វើអោយហ្វែនៗ និងកំលោះៗរងារមួយរំពិចបានឃើញរូបនៅក្នុងទំព័រអ៊ិនស្ត្រាក្រាមដែលកញ្ញា តើយចារិនផនបានផុស រូបដែលនាងញញឺមស្លៀកប៊ីគីនី ពណ៌បៃតងភ្លឺស្រស់ប៉ុន្តែលួចបិទបាំងចំនុចតិចៗដោយការយកអាវធំស្តើងមកពាក់ពីលើ។
បន្ទាប់ពីផុសរូបមិនបានប៉ុន្មានផងក៏មានបណ្តាលមិត្តរួមសិល្បៈ និងក្រុមអ្នកគាំទ្រចូលមកចុង like និងខមមិនបញ្ជាក់ពីភាពស្រស់ស្អាតរបស់នាង អាចនិយាយបានថាវាជាការបញ្ចេញភាពស្រស់ស្អាតបែបមិនបិទបាំងបានយ៉ាងល្អ៕
អត្ថបទដោយ៖ ចាន់សា