Pre-Wedding ចម្លែករៀបចំថតនៅតាមវត្ត​តាមប៉ាឆា ចុងក្រោយក្រុមអ្នកថតឆ្ងល់​ ធីមមានតែ៤នាក់ទេ ចុះអ៊ុំមកពីណា?

ប្លែកពេកអ៊ុំសុំមើលដែរ!!

ជាប់ចំណាត់ថ្នាក់ជា​ Pre-Wedding ដែលហ៊ឺហា ល្បីល្បាញខ្លាំងនៅលើសង្គមអនឡាញក្រោយពេលលោក “Nonts Kongchaw” បានផុសអាល់បុម Pre-Wedding ក្នុងខនសិបទាក់ទងនិងសេចក្តីស្លាប់ ដែលគូកូនកំលោះកូនក្រមុំជ្រើសរើស ហើយធ្វើការថតនៅប៉ាឆាបូជាសព ពិសេសជាងនេះទៅទៀតគឺរូបខ្លះកូនក្រមុំកូនកំលោះចូលទៅក្នុងកន្លែងដាក់ដុតសពតែម្តង។

After Footer (Active) - damrei Mr1 Zone2

លោកកង់បាននិយាយនៅក្នុងការផុសថា​ “Pre-wedding – Love Beyond Death” ពីព្រោះសេ្នហាប្រៀបដូចជានរកឬសេចក្តីស្លាប់អីចឹង! ដែលធ្វើអោយអ្នកប្រើប្រាសហ្វេសបុសនាំគ្នាចូលមកខមមិនជាច្រើន អ្នកខ្លះភ័យខ្លាចថាវាជាហេតុនាំអោយមានរឿងមិនល្អ អ្នកខ្លះក៏ថាប្លែក ឡូយ ហើយក៏មានអ្នកខ្លះថាគួរអោយខ្លាចហើយប្រញាប់ Scoll អោយផុតរូបហ្នឹង។

ប្លែកលើសនេះទៅទៀតគឺមានអ្នកចូលមកខមមិនថាហេតុអ្វីថតមិនប្រយ័ត្ន ហេតុអ្វីជាប់រូបក្រុមការងារនៅក្នុងហ្វ្រេមរូបដែលចឹង? ហើយលោកកង់ក៏ឆ្លើយថាដំបូងសង្ស័យថាជាក្រុមការងារដែរ ក៏ប៉ុន្តែយើងទៅតែ៤នាក់ទេហើយបួននាក់កំលោះៗហ្នឹងគឺនៅពីមុខឆាក ម៉ោង២ទៀបភ្លឺចឹងមិនដឹងអ៊ុំខាងក្រោយគាត់កំពុងធ្វើអ្វី?

អត្ថបទដោយ៖ ចាន់សា