ជាគូស្នេហ៍មួយគូទៀតហើយដែលតែងតែមានរឿងរ៉ាវស្នេហាឃ្យូតៗ គួរអោយអស់សំណើច អោយអ្នកតាមដានហួសចិត្តដោយផ្ទុះសំណើចរហូតមក គឺគូរបស់តារ៉ាសម្តែងនិងកំប្លែងជនជាតិកូរ៉េខាងត្បូងកញ្ញា “ជីយ៉ន” និងតារ៉ាចម្រៀងប្រុសថៃលោក “ហាន់” ឬហាន់ដឹស្តាដែលបានស្រលាញ់គ្នាជាយូរមកហើយដែរ។
ចុងក្រោយបន្ទាប់ពីឆ្នាំថ្មីហើយ លោក “ហាន់” បានបង្ហោះវីដេអូខ្លីមួយនៅលើអ៊ីនស្ត្រាក្រាមរបស់គាត់អំពីមិត្តស្រីគាត់គឺកញ្ញ “ជីយ៉ន” ដែលកំពុងធ្វើខ្លួនដូចក្មេងយំទារសុំកាដូឆ្នាំថ្មីពីលោក ដោយនាងបានបញ្ជាក់នៅពេលសុំថាទិញអីអោយក៏បាន មិនចាំបាច់ថ្លៃពេកក៏បានដែរនាងអាចយកបានទាំងអស់អោយតែមិត្តប្រុសទិញអោយ។ ពីព្រោះស្រសាញ់ និងចង់ឃើញមិត្តស្រីសប្បាយចិត្តហាន់សម្រេចចិត្តជូននាងទៅទិញនៅផ្សារទំនើបមួយរំពិចនោះតែម្តងហើយ…
ហើយអ្វីដែល “Queengyeon” បានជ្រើសរើសជាកាដូឆ្នាំថ្មីអោយខ្លួនឯងនោះគឹជាឈុតគ្រឿងអលង្ការរបស់ប្រែនមួយដែលល្បីខ្លាំង ដែលធ្វើអោយ “Hunz_iph” ចង់ដួលបន្តិច ចង់សើចបន្តិច ព្រោះតម្លៃកាដូនោះដល់ទៅពាក់កណ្តាលលានបាត អ្វីដែលមិត្តស្រីនិយាយថាសាមញ្ញក៏បាន មិនបាច់ថ្លៃពេកក៏បានគឺមានតម្លៃពាក់កណ្តាលលាន។
ឈប់ជឿទៅពាក្យថា “អីក៏បាន មិនសូវថ្លៃក៏មិនអីដែល” ហ្នឹង ហាសហា….