មុខក្មេងអីក៏ក្មេងម្លេះ!! បណ្តាញអ្នកយកពត៌មានសិល្បៈថៃកក្រើកម្តងទៀតក្រោយបានឃើញរូបផុសចុងក្រោយរបស់តារ៉ាសម្តែងថៃស្រី Patties Ung Sira!

អាយុ​៣០ឆ្នាំ តែមុខដូចក្មេងអាយុ១៦!!!

កញ្ញា “Patties Ung Sira” ត្រូវបានគេហៅថាជាស្ត្រីអាយុកាន់តែច្រើន មុខកាន់តែក្មេង! គាត់ជា Idol ថៃសម័យដំបូងៗ និងជាតារ៉ាសម្តែងស្រីថៃដែលគ្រប់គ្នាតែងតែគិតដល់នៅពេលដែលលឺពាក្យថា​ “មុខក្មេង”។ គ្រប់គ្នាតែងច្រឡំថាគាត់ជាតារ៉ាទើបរះព្រោះមុខដ៏សែនក្មេងរបស់គាត់ទោះបីជាតាមពិតទៅគាត់ចូលក្នុងវិស័យសិល្បៈមកជាយូរយាណាស់មកហើយក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

គាត់ត្រូវបានគេស្គាល់ថាជាតារ៉ាស្រីដែលមើលគ្រប់យ៉ាងទៅខាងផ្លូវល្អ ផ្លូវវិជ្ជមាន និងចូលចិត្តចូលវត្តចូលវ៉ា ដើម្បីធ្វើអោយចិត្តនិងជីវិតរបស់នាងស្ងប់សុខ។ គាត់ជាមិត្តស្រីរបស់តារ៉ាចម្រៀងជើងចាស់ក្នុងក្រុម​ D2B លោក ដែននីដែលធ្លាប់ចេញបទចម្រៀងល្បីៗ ហើយកំពុងតែមានឈ្មោះល្បីជាតារ៉ាសម្តែងមួយរយៈក្រោយនេះ។

ប្រវត្តិរូបកញ្ញា “Patties Ung Sira” 

  • ឈ្មោះ ផែតទី ឈ្មោះពេញ “Patties Ung Sira” 
  • កើតនៅថ្ងៃទី​ ១៣ ខែកក្កដា ព.ស ២០៥៣៤
  • មានសញ្ជាតិថៃកាត់ចិន
  • មានបងប្អូន ៤នាក់ ហើយនាងជាកូនពៅ
  • កំពស់ ១៦៥ សម
  • រៀនចប់នៅសាលាអន្តរជាតិឈ្មោះ SAE Institute Bangkok ផ្នែន Digital Film Marketing

មូលហេតុនៃភាពក្មេងរបស់នាងគឺនាងតែងតែជ្រើសធ្វើអ្វីដែលនាងចូលចិត្ត គិតអំពីរឿងល្អៗគ្រប់ពេល ចូលវត្តធ្វើបុណ្យធ្វើសមាធិ ដើម្បីអោយចិត្តស្ងប់ និងញ៉ាំអោយបានគ្រប់គ្រាន់ហើយសមស្រប៕

អត្ថបទដោយ៖ ចាន់សា