កម្មវិធីចម្រៀងល្បីរបស់ថៃមួយឈ្មោះ Rong Kham Kampeng (The Wall Song) មានការចូលរួមដោយតារាចម្រៀង និងសម្ដែងថៃល្បីៗជារៀងរាល់អាទិត្យ ។ នៅក្នុងកម្មវិធីតម្រូវឱ្យតារាចម្រៀនពីររូបច្រៀងជាមួយគ្នា តែមិនឱ្យឃើញមុខគ្នាដោយការឃាំងដោយជញ្ជាំងធំមួយ។ ហើយគេនឹងឱ្យតារាចម្រៀងទាយថាដៃគូដែលច្រៀងជាមួយគ្នានោះជានរណា។ នៅក្នុងអាទិត្យនេះដែល គេក៏ឃើញមានការភ្ញាក់ផ្អើលមួយដែលផ្ទុះឡើងក្នុងបណ្ដាញសង្គម ដោយហេតុតែមានការចូលរួមសម្ដែងរបស់តារារះថ្មីល្បីល្បាញទាំងក្នុង និងក្រៅប្រទេសគឺ Win Metawin ដែលជាដៃគូច្រៀងជាមួយ Milli តារាចម្រៀងស្រីវ័យក្មេងមានទេពកោសល្យខ្ពង់ក្នុងការច្រៀង និងរេប ។
After Footer (Active) - damrei Mr1 Zone2
បន្ទាប់ពីចប់ការសម្ដែង ពិធីករក៏ឱ្យអ្នកទាំងពីរសម្ដែងអារម្មណ៍ទៅវិញទៅមក ដែលនាំឱ្យ Milli អៀនមុខក្រហមមិនហ៊ានមើលមុខស្រស់ប្រឹមប្រិយរបស់ Win។ ពេលនោះ Win ក៏ឱន និងញញឹមរាយស្នេហ៍ទៅកាន់ Milli ហើយនិយាយថាជាហេ្វនគាំទ្ររបស់ Milli យូរមកហើយ។ រឿងនេះធ្វើឱ្យហ្វេនៗរាប់សែននាក់មានការពេញចិត្តលាយលំភាពច្រណែនបន្តិចបន្តួច ដោយសារភាពគួស្រលាញ់ និងក្រម៉េចក្រម៉ើមរបស់អ្នកទាំងនៅលើឆាក៕