ខ្លាំងនៅតែខ្លាំង! Gypsy បាត់មុខមួយរយៈមកវិញខ្លាំងលើសដើមឆ្នើមជាងមុនមើលៗកុំភ្លេចដកដង្ហើមផង…..! មានវីដេអូ
មើលថែខ្លួនឯងបានល្អមករហូតសម្រាប់កញ្ញាសម្បុរទឹកឃ្មុំយ៉ាង Gypsy Kirati ខាងរូបរាងកាយអោយមើលទៅសមសួនគ្រប់មុំ អាចនិយាយបានថាទោះជានាងស្ថិតនៅក្នុងឈុតអ្វីក៏នាងអាចទទួលបានទាំងអស់ស្រស់ស្អាត 10 ពិន្ទុពេញៗ ចំណែកឯងរឿងស៊ិចស៊ីក៏អាចប្រាប់បានថាមិនអោយចាញ់អ្នកផ្សេងដូចគ្នា
ជាក់ស្ដែង Gypsy បានចេញមកចែករំលែកភាពស្រស់ស្រាយក្នុងឆ្នាំថ្មីជាមួយនិងដំណើរកំសាន្ដទៅកោះ ក្រៅពីបានឃើញសម្រស់ដ៏ស្រស់ត្រកាលរបស់ផ្ទៃសមុទ្រហើយ ក៏នៅបានឃើញការបង្ហាញស្បែកទឹកឃ្មុំដ៏ស្រស់ស្អាតម៉ត់រលោងខណៈពេលគេងហាលថ្ងៃសប្បាយៗជាមួយនិងឈុតប៊ីគីនីពណ៌ទឹកប៊ិចទៀតផង អាចប្រាប់បានថារូបភាពរបស់នាងពិតជាស្រស់ស្អាតទាំងព្រមដោយមិនដឹងថានិងត្រូវចាប់អារម្មណ៍អ្វីអោយប្រាកដ
គ្រប់គ្នាដែលបានឃើញរូបនាងហើយក៏ប្រញាប់ចុចឡាយអោយដោយគ្មានការស្ទាក់ស្ទើរបន្ទិចណាឡើយ ភ្លើងឆេះដើមឆ្នាំហើយចា
អត្ថបទដោយ : នីត្តា