V ជាសមាជិកក្រុម BTS ដែលទទួលបានការគាំទ្រជាខ្លាំងដោយសារទឹកដមសំលេងធ្ងន់ ភាពប្រមិចក្រមើម កំប្លែង និងរស់រាយរាក់ទាក់របស់គាត់។ មួយរយៈកន្លងមកនេះគាត់ Boom ខ្លាំងមែនទែនដោយបានជាប់ឈ្មោះជាតារ៉ាប្រុសកូរ៉េដែលមានអ្នកតាមដានច្រើនជាងគេនៅក្នុង Instagram ក្នុងរយៈពេលដ៏សែនខ្លី ហើយក៏ជាប់ឈ្មោះជា Model ដែលទទួលបានជោគជ័យបំផុតទៀតផង។
ចុងក្រោយនេះពិភពលោកកក្រើកក្នុងរយៈយ៉ាងយូរទាំងក្នុង Instagram, Twitter, TikTok និងបណ្តាសង្គមផ្សេងៗជាច្រើនទៀត ដោយគ្រប់គ្នា Suprise អំពីភាគជោគជ័យរបស់បទចម្រៀងដែលគាត់ទើបតែចេញដែលមានចំណងជើងថា “Christmas Tree” ជាចម្រៀងដែលពិរោះហើយទទួលបានជោគជ័យលំដាប់ពិភពលោកជាច្រើនក្នុងរយៈពេលជាច្រើនសប្តាហ៍តៗគ្នា។
ហ្វែនៗរបស់គាត់ និងទស្សនាវដ្តីអន្តរជាតិជាច្រើននាំគ្នាខមមិន ក៏ដូចជាផ្ញើជាសាអបអរសាទមកកាន់គាត់ ហើយក៏មានម្ចាស់ប្រែនល្បី អ្នកបង្កើតបទភ្លេងជាច្រើនរូបទៀតកំពុងរង់ចាំធ្វើកាជាមួយគាត់។ Idol ក្នុងចិត្តនៅតែជាអ្នកដែលមិនដែលធ្វើអោយអ្នកគាំទ្រអន់ចិត្តឡើយ!! #Vislove
អត្ថបទដោយយ៖ ចាន់សា