ប្រដៅក្មេងជំនាន់ក្រោយមួយមើល!! Tawan_v ដាក់មួយឃ្លារទៅកាន់មនុស្សគ្មានសីលធម៌ថា “អ្វីដែលមនុស្សសម័យ ២០២២​ គួរមានគឺការចេះគោរពនិងផ្តល់កិត្តិយសចំពោះអ្នកដទៃ”

បានក្លាយទៅជាប្រធានបទដែលកំពុងក្តៅគគុកនៅក្នុងសង្គមអនឡាញក្រោយពេលមានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានផុសវាយតម្លៃរូបសម្បត្តិរបស់តារ៉ាសម្តែងប្រុស លោក “តេ តាក់វ៉ាន់” ដោយហេតុកាណ៍មួយដែលនាងបានជួបតារ៉ាដោយចៃដន្យហើយនាងមើលមិនស្គាល់ថាជាតារ៉ារហូតដល់ថ្នាក់ត្រូវអោយមិត្តភក្តិប្រាប់ នាងបាននិយាយថា​ “មិនដឹងថាសង្ហារកន្លែងណាផង”។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀតនាងផុសថា “ខ្លួនខ្ញុំក៏រអ៊ូថាតារ៉ាអីគេ? មិនដឹងជាសង្ហារកន្លែងណាផង ហើយមនុស្សអីខុសគេខុសឯង នៅអាងហែលទឺកគេពាក់ឈុតហែលទឹកលាន់ឯងពាក់សម្លៀកបំពាក់ជិតខ្លួនឈឹងដើរទៅដើរមក ផ្ទាល់ខ្លួនខ្ញុំអត់ចូលចិត្តសោះ” ថ្ងៃនេះមិត្តយក IG ​របស់គាត់មកអោយមើលខ្ញុំភ្ញាក់ផ្អើលអើយ ៤លាន​ followers ដែរតើហេតុអ្វីខ្ញុំមិនដែលឃើញតារ៉ានេះចឹង អាងហែលទឹកនេះប្រហែលជា​ Business របស់គាត់ហើយមើលទៅ!​ “

ចុងក្រោយតារ៉ាវ័យក្មេង Tawan_v បានចេញមកផុសនៅលើ​ Twitter របស់លោកទាក់ទងនឹងប្រធានបទថា​​ “មនុស្សយើងមិនចាំបាច់ស្គាល់គ្រប់គ្នានៅលើលោកនោះឡើយ លោកឥឡូវធំទូលាយណាស់ដូច្នេះហើយយើងគួរធ្វើចិត្តអោយទូលាយផង យើងគួរយកចិត្តទុកដាក់ចំពោះរឿងដែលយើងចាប់អារម្មណ៍ល្អជាង សម័យនេះមានប្រព័ន្ធសង្គមច្រើនមធ្យោបានណាស់មិនមែនបង្ខំអោយអ្នកទស្សនាមើលតែទូរទស្សន៍តែមួយមុខដូចសម័យមុខនោះទេ ហើយជាពិសេសគ្រប់គ្នាមានសិទ្ទរើសមើលតែអ្វីដែលខ្លួនចង់មើលដោយមិនចាំបាច់ឈ្នានីសគ្នា”។

“សម្រាប់រឿងនិយាយអាក្រក់ពីអ្នកដ៏ទៃ ខ្ញុំប្រហែលមិនចាំបាច់ចំណាយពេលនិយាយច្រើននោះទេ គ្រប់គ្នាកើតមកខុសៗគ្នា មុខមាត់មិនដូចគ្នាជារឿងធម្មតា កើតមកអោយត្រូវចិត្តអ្នកផ្សេងគ្រប់គ្នាប្រហែលជាមិនអាចទៅរួច ប៉ុន្តែអ្វីដែលមនុស្សសម័យ​២០២២​គួរមានជាប់ខ្លួននោះគឺការចេះគោរព និងអោយកិត្តិយកទៅកាន់អ្នកដទៃ ហើយឆ្លុះកញ្ចក់មើលខ្លួនឯងអោយបានច្រើនបន្តិចមុនពេលបើកកមាត់និយាយមិនល្អពីគេ៕

អត្ថបទដោយយ៖ ចាន់សា