នៅក្នុងដើមឆ្នាំនេះដែរ គេឃើញមានតារាស្រីល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងជាច្រើនរូប ត្រៀមនឹងដកខ្លួនចេញពីវិស័យសិល្បៈមួយរយៈដើម្បីត្រៀមខ្លួនធ្វើជាម្ដាយគេ។ ដោយហេតុតែ ពិភពសិល្បៈមានភាពមមាញឹក ទើបធ្វើឱ្យតារាមួយចំនួនចង់ដើរចេញមួយរយៈ ដើម្បីបង្កើតនូវក្រុមគ្រួសារតូចមួយរបស់ខ្លួន តែនេះក៏ធ្វើឲ្យហ្វេនៗ និងទស្សនិកជនអាចនឹងភ្លេចមុខរបស់គេហើយបាត់បង់នូវប្រជាប្រិយភាពក៏ថាបាន។ ទោះជាយ៉ាងណាក្ដី តារាស្រីទាំងនេះសុខចិត្តប្រថុយនឹងការបាតបង់ប្រជាប្រិយភាព ដើម្បីរក្សានូវគ្រួសាររបស់ពួកគេ។
១. តារាសម្ដែងស្រី Park Shinhye ដែលស្គាល់ថាជាសំណព្វចិត្តរបស់ប្រជាជនកូរ៉េ បានសសេរលិខិតបង្ហោះ ប្រាប់ហេ្វនរបស់នាងពីដំណឹងដែលនាងមានផ្ទៃពោះដោយពុំទាន់រៀបការជាមួយនឹងមិត្តប្រុសរបស់នាង Choi Tae Joon។
៣. តារាស្រី Min Hyo Rin ដែលត្រូវបានស្គាល់ថាជាប្រពន្ធរបស់សមាជិកក្រុម Big Bang ដ៏ល្បីល្បាញប្រចាំកូរ៉េ Taeyang មានមោទនភាពដែលបានបង្កើតកូនប្រុសដ៏ទ្រលុកទ្រលន់នៅចុងឆ្នាំ២០២១៕