អាណិតអ្នក Single ផង! Vill Wannarot និងមិត្តប្រុស Jes Jespipat កាន់ដៃគ្នាទៅមើលថ្ងៃរះយ៉ាងមានក្តីសុខ!

នៅដើមឆ្នំានេះ មានតារាជាច្រើនរូបដែលមានគូបាននាំគ្នាបង្ហោះរូបខ្លួន និងគូស្នេហ៍របស់ខ្លួនទៅធ្វើដំណើកំសាន្តនៅតាមឆ្នេរសមុទ្រ។ ក្នុងនោះដែរតារាសម្ដែងស្រី Vill Wannarot បានបង្ហោះរូបស្វីតៗជាមួយមិត្តប្រុសតារារបស់ខ្លួន Jes Jespipat ដើម្បីបង្អួតហ្វេនៗនៅក្នុងIG ដោយក្នុងនោះមានរូបភាពដែលសម្លឹងមើលមុខគ្នាយ៉ាងផ្អែមល្ហែម និងរូបភាពដែល Vill ផ្អែកស្មារលើ Jes មើលទៅកាន់ថៃ្ងដែលទើបនឹងរះយ៉ាងរ៉ូមែនទិច ។ Vill ក៏បានសរសេរនៅក្នុង caption របស់ខ្លួនទៀត​​ “Till the sun goes down” (រង់ចាំដល់ព្រះអាទិត្យលិច)។

After Footer (Active) - damrei Mr1 Zone2
មិនចាញ់គ្នានោះដែរ Jes ដែលជាមិត្តប្រុស ក៏បានបង្ហោះរូបភាពអោបគ្នានៅលើដំបូលដែលមានទេសភាពដ៏ស្អាត។
អត្ថបទដោយ៖ Eriya