កាលសម័យ F4 ឆ្នាំ ២០០១ ចាំបានថាយើងឃើញរូបពួកគេនៅគ្រប់ទីកន្លែង ទាំងសំលៀកបំពាក់ របស់លេងក្មេង សំភារៈសិក្សា និយាយទៅ៣៦០ដឺក្រេគឺរូបតារ៉ា F4។ ជាសេ៊រីរឿងភាគរបស់តៃវ៉ាន់ដែលល្បីពាសពេញអាស៊ីអាគ្នេយ៍ ធ្វើអោយតារ៉ាសម្តែងទាំង៥រូបនៅក្នុងរឿងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈនិងល្បីល្បាញយ៉ាងខ្លាំង។
រឿងនេះពេញនិយមរហូតមានជាច្រើន Version មានទាំងកូរ៉េខាងត្បូង ហើយឥឡូវនេះមានជាវ័រសិនថៃទៀតដែលធ្វើអោយប្រិយមិត្តរបស់រឿង F4 នៅថៃកំពុងជ្រួលជ្រើមនិងតាមដានរាល់ update របស់តួនិងសាច់រឿង ហើយពួកគេស្ទើរតែមិនអាចរង់ចាំមើលរឿងម្តងទៀតក្នុងវ័រសិនប្រទេសរបស់ពួកគេ។
បើនិយាយពីតួរសម្តែងវិញគឺថា HOT! ចាប់ផ្តើមពី”តៅមិនស៊ឺ”តួឯកមេក្រុម F4 ទាយាធមហាសេដ្ឋីនិងជាមនុស្សគិតតែត្រូវតែម្នាក់ឯងសម្តែងដោយតួរសម្តែងប្រុសតៃវ៉ាន “ឆឺរី យ៉ាន់” មកជា”bright” ដើរតួជាតួរខេងប្រុសឈ្មោះថាម។
តួឯករង “កួរចាលើយ” ជាបុរសទន់ភ្លន់ដែលយកភាពស្ងាត់ស្ងៀមជាមន្តស្មេហ៍របស់ខ្លួននិងជាស្មេហ៍គ្រាដំបូងរបស់តួឯកស្រីសម្តែងដោយ “វីកចូក” ហើយនៅក្នុង Verson ថៃជា “dew_jsu” ក្នុងរឿងមានឈ្មោះថា “រ៉េន”។
ចំណែក “ស៊ី មិន” បុរសចូលចិត្តនិងស្រលាញ់សិល្បៈបុរសមានមន្តស្នេហ៍ខ្លាំងដែលធ្វើអោយស្រីៗគ្រប់គ្នាចង់នៅក្បែរនៃវ័រសិនចាស់សម្តែងដោយលោក “ខែន ជូ”ហើយវ័រសិនថៃសម្តែងដោយ “winmetawin” ដែលក្នុងរឿងឈ្មោះថា “ក៉ាក់វីន”។
រីឯតួប្រុសដែលពូកែរៀបចំគម្រងជាងគេប្រចាំក្រុមកូនប្រុសរបស់អ្នកជំនូញដែលកើតមកព្រមជាមួយភាពវ័យឆ្លាតនិងកេរ្តិ៍ឈ្មោះ “មី ជូ”សម្តែងដោយលោក “វែននេស វូ” ក្នុងវ័រសិនតៃវ៉ាន់ ជាមួយលោក “hirunkit_”ឈ្មោះថា អិមចេ ក្នុងវ័រសិនថៃ។
ហើយតួឯកស្រីដែលពោពេញដោយភាពរីករាយស្រស់ស្រាយព្រមចិត្តដែលរឹងមាំតស៊ូព្យាយាមដែលធ្វើអោយតួឯកធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយដកមិនរួច “សាន់ ឆាយ” សម្តែងដោយតារ៉ាស្រីកញ្ញា “តាអេស” ក្នុងVersion តៃវ៉ាន់ហើយមាន “ទូ តុនត៉ាក់វ៉ាន់” ឈ្មោះក្នុងរឿងជា “កយយ៉ា”៕