រឿងសម្រស់ និងសុខភាពប្រទេសកូរ៉េខាងត្បូងជាប់ឈ្មោះជាដើមកំណើតនៃភាពស្រស់ស្អាត ល្បីទាំងរឿងថែរក្សាសុខភាពស្បែកអោយស្រស់ស្អាត និងការវះកាត់ទម្រង់មុខអោយប្រសើរជាងមុន ហើយមួយរយៈនេះគ្រប់គ្នានាំគ្នានិយាយដល់ភាព HOT របស់តារ៉ាស្រីៗដែលបានចូលរួមនៅក្នុងកម្មវិធី “មុខល្អឥតខ្ចោះ” ដូចជាកញ្ញា Freezia ដែលយុវតីកូរ៉េខាងត្បូងកំពុងលង់ ហើយរើសយករូបនាងទៅធ្វើជាឯកសាយោងអោយពេទ្យសម្រស់យធ្វើអោយ ។
និន្នាការទម្រង់មុខដែលជាក្តីសុបិន្តរបស់ក្មេងស្រីៗកូរ៉េនៅពេលនេះគឺទំរង់មុខដែលមានក្រសែភ្នែកមុតស្រួចហើយចុងចិញ្ចើមរាងឡើងលើបន្តិច សម្រាប់ផ្នែកដែលត្រូវបិទបាំងដោយម៉ាសត្រូវតែតូចត្រមិចៗ មានថ្ពាល់បន្តិចបានប៉ុន្តែត្រូវធ្វើម៉េចអោយទម្រង់មុខនៅតែស្រួច ហើយខាងក្រោមនេះជាតារ៉ាស្រី ៧ នាក់ដែលទទួលបានការបោះឆ្នោតអោយក្លាយទៅជាអ្នកមានទម្រង់មុខដែលគេប្រាថ្នាក្នុងសម័យនេះ ចង់ដឹងថាមាននណាគេខ្លះតោះចូលមើលទាំងអស់គ្នា !
និយាយអោយអស់ទៅអ្នកទាំងអស់ខាងលើមិនមែនត្រឹមតែមានទម្រង់មុខដែលពេញនិយមនៅប្រទេសរស់ខ្លួននោះទេ ពួកគេត្រូវបានគេទទួលស្គាល់នៅក្នុងវិស័យ Fashion & Styles ទៀតផងដោយគេត្រូវបានប្រែនលំដាប់ពិភពលោកអញ្ចើញទៅថតជាតារ៉ាឃោសនា ក៏ដូចជាតារ៉ាដើរម៉ូដនៅក្នុងទស្សនាវដ្តីល្បីៗជាច្រើន។
សម្រាប់អ្នកដែលចូលចិត្តខាងកែច្នៃមុខហើយពុំទាន់សម្រេចចិត្តបាន យើងសង្ឃឹមថាខាងលើអាចអោយពត៌មានខ្លះៗសម្រាប់អ្នកបាន ជាទម្រង់មុខដែលកំពុងក្លាយជានិន្នាការសម័យកូវីដយើង “ពាក់ម៉ាសយ៉ាងណាក៏នៅតែស្អាត” ។
អត្ថបទដោយ ចាន់សា