Matt-Taew កៀកកើយគ្នាបើកឡានទៅ Yaowarat ដែលជាតំបន់អាហារឆ្ងាញ់ ថតរូបស្អាតៗខណៈថាតែពីរនាក់បានហើយ បរិយាកាសសាមញ្ញៗសប្បាយៗ
ព្រោះក្រុម Furby មិត្តសម្លាញ់ជាច្រើននាក់ជាប់ភារកិច្ចអស់ពីរនាក់ទៅហើយ ទើប Matt Peeranee និង Taew Nataporn សុំបណ្ដើរគ្នាទៅលេងកម្សាន្តនៅតំបន់យ៉ាវរ៉ាត់ដែលជាកន្លលែងល្បីថាមានម្ហូបៗឆ្ងាញ់ៗជាច្រើន ហើយការមកលើកនេះរបស់កញ្ញាៗអាចនិយាយបានថាកាព្យាយាមខ្ពស់ណាស់សុខចិត្តបើកឡានមកដោយខ្លួនឯងដោយមាន GPS ជាអ្នកនាំផ្លូវ
ពីរូបភាពនិងបានឃើញថា Matt-Taew នាំគ្នាលុកលុយគ្មានស្ទាក់ស្ទើរបន្ទិចណាទេ ហើយសប្បាយរីករាយជាមួយគ្នាខ្លាំងណាស់ ជួបហាងណាឆ្ងាញ់ក៏ឈប់នៅត្រង់នោះភ្លក់មើលសិន ចាត់ទុកជាការអណ្ដែតអណ្ដូងនិងការដើរញុំខ្លាំងណាស់អ្នកមើលឯនេះឃើញហើយចង់ទៅតាមដែរមែនទែន
ថ្ងៃនេះមកតែពីរនាក់លើកក្រោយមិនប្រាកដទេអាចជាមកគ្រប់គ្នាជាមិនខាន
អត្ថបទដោយ : នីត្តា