កំពុងតែមានការងារខាងសម្តែងនិងខាងកម្មវិធីផ្សេងៗច្រើនសម្រាប់ Mookworranit នៅក្នុងរឿង “เล่ห์แค้น” ដែលកំពុងល្បីល្បាញខ្លាំងរហូតអាចដណ្តើមតំណែងនៅក្នុងឆាត WeTV បាន ការងារច្រើនបែបនេះហើយ Mookworranit នៅបែងចែកពេលលួចទៅបើកអាជីវកម្មបានទៀត!
មួយរយៈនេះ មុក តែងតែផុសរូបភាពនៅកន្លែងស្អាតៗជាច្រើនរូបដែលធ្វើអោយមិត្តភក្តិឆ្ងល់ថាថតនៅឯណា កន្លែងនេះប្លែកស្អាតដូចទើបនឹងមាន? ចុងក្រោយមម្សិលមិញនេះ Mookworranit មុខបានប្រាប់ថាកន្លែងនេះជា Studio របស់នាង ព្រមសុំផ្ញើរអោយអ្នកតាមដាននៅក្នុងអ៊ិនស្ត្រាក្រាមជួយមកគាំទ្រអាជីវកម្មរបស់នាងផង ។
អាជីវកម្មថ្មីដែលនាងបានផ្តែផ្តាំអោយគ្រប់គ្នាជួយគាំទ្រគឺជាផ្ទះស្ទូឌីយូសម្រាប់ជួលថតរូប “BaanNong Studio” មានទីតាំងនៅភូមិផាត់សនផ្លូវលេខ៥៨ ទីក្រុងបាងកក ជាស្ទុយឌីយូដែលមានមុំថតរូបស្អាតៗ ជាច្រើនកន្លែងផ្សេងៗគ្នារៀបចំឡើងសម្រាប់អ្នកដែលត្រូវការទីតាំងថតម៉ូត ថតផលិតផល ឬថតសម្តែងផ្សេងៗ ដោយក្រុមការងាររបស់មុកនឹងជួយចាត់ឆាកអោយស្រស់ស្អាតនិងតាមសម័យកាលដែលអតិថិជនចង់បាន។
អត្ថបទដោយយ៖ ចាន់សា