បើអ្នក​ចង់​រក​ស៊ី​បែប​អាជីវកម្ម​សរីរាង្គ​ គួរ​តែយល់ដឹងពីចំណុច​គ្រោះហានិភ័យ​ជាមុន​សិន នោះអ្នក​នឹង​ឆាប់ជោគ​ជ័យ​

ក្នុងប្រទេសកម្ពុជា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែលកំពុង​ប្រកប​របរ​ដាំបន្លែផ្លៃឈើ កសិកម្ម ច្រើនជាង​នាំចូល​បន្លែ​ផ្លៃឈើ​ពីខាងក្រៅប្រទេស​ ព្រោះថាការ​ដាំដំណាំខ្លួន​ឯង​នាំ​ឲ្យមាន​ប្រាក់ចំណូលខ្ពស់ ហើយ​ជាមុខ​របរ​បែប​បុរាណ​សម្រាប់​ប្រជាជនកម្ពុជា​យើងផងដែរ​។

សម្រាប់ប្រជាពលរដ្ឋ​ទូទៅមានការខ្លាច​ចំពោះ​ផលិត​ផ​ល​សរីរាង្គដែលមាន​សារធាតុគីមីខ្លាំង​បំផុត​​ ទើប​ពួកគេ​ស្វែង​រក​ទីតាំង​លក់បន្លែ​ផ្លែឈើ​ដោយ​ខ្លួនឯង ដោយមានទំនុកចិត្ត​ខ្ពស់​។ ចំពោះអាជីវករ​សព្វថ្ងៃមានអ្នក​ទើប​ចូល​ប្រឡូក​ក្នុង​ការប្រកបអាជីវកម្ម​បែប​សរីរាង្គនេះជាច្រើន​ ប៉ុន្តែ​ដោយ​សារពួកគេ​ទើប​នឹងប្រឡូក ដោយមិន​បាន​ដឹងពីហានិភ័យ​ជាមុន​នោះ​ វាពិត​ជាគ្រោះថ្នាក់​ខ្លាំង​ជាទីបំផុត​សម្រាប់​ការ​ដួលនៃអាជីវកម្ម​។

ទន្ទឹម​នឹងនេះដែរលោក លាង សុខលី ស្ថាបនិកផ្សារគ្រួសារ ជាប្រភេទផ្សារដែលលក់តែ បន្លៃ ផ្លែឈើ អង្ករ ត្រី សាច់ និងគ្រឿងទេសបែបសរីរាង្គគ្រប់មុខទាំងអស់។ ហើយរាល់បន្លែ ផ្លែឈើ និងត្រីនៅហាងរបស់គាត់សុទ្ធតែប្រមូលយកមកពីអ្នកភូមិនៅតាមបណ្ដាលខេត្ដផ្សេងៗ ដែលលោកនិងមិត្ដភក្ដិបានចុះទៅបណ្ដុះបណ្ដាលដោយផ្ទាល់ពីចំណេះដឹងនៃការដាំដុះបន្លៃសរីរាង្គ និងរួមផ្សំពីរបៀបក្នុងការធ្វើជីធម្មជាតិផងដែរ។

លោក លាង​ សុខលី បានថ្លែង​ប្រាប់ឲ្យដឹងថា ការដំណើរការអាជីវកម្មប្រទេសសរីរាង្គនេះគឺមានផលវិបាកខ្លាំងណាស់ មិនអ្នកណាៗក៏អាចធ្វើវាបាននោះទេ សូម្បីតែរូបលោកផ្ទាល់ជាអ្នករៀនចប់ខាងកសិកម្មក៏ដូចជាមានជំនាញខាងវិស័យនេះផងនោះ ក៏លោកនៅតែជួបនូវបព្ហាប្រឈមយ៉ាងច្រើន។ លោក សុខលី ក៏បានលើកឡើងថា បញ្ហាប្រឈមដែលបានជួបប្រទះ ក្នុងអំឡុងពេល៣ឆ្នាំ ដែលដំណើរការអាជីវកម្មនេះគឺបញ្ហាផលិតកម្ម ជាបញ្ហាចម្បងដែលកើតមាន។

លោក​បាន​បន្តថា បញ្ហាផលិតកម្មនេះ ទៀតសោតគឺបានបង្កការលំបាកយ៉ាងខ្លាំងក្នុងការដំណើរការអាជីវកម្មប្រភេទនេះ។ ម្ចាស់យីហោ ផ្សារគ្រួសាររូបនេះបានឲ្យដឹងថា ការដាំដុះបន្លែផ្លែឈើដែលមិនដាក់សារជាតិគីមីបែបនេះ គឺទទួលបានទិន្នផលទាបខ្លាំងណាស់ គឺវាផ្ទុយការដាំដុះដាក់ជីគីមី ដែលផលទិន្នផលច្រើនៗរាប់តោននោះទេ ដែលជាហេតុបណ្ដាលទិន្នផលមិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គា្រន់នោះទេ។ ដោយឡែកដើម្បីទប់ស្កាត់ ក៏ដូចជាដោះស្រាយបញ្ហាផលិតកម្មនេះ ដើម្បីកុំឲ្យខកខានការផ្គត់ផ្គង់អ្នកអតិថិជន ស្ថាបនិកផ្សារគ្រួសារបានបង្កើនចំនួនកសិករដាំដុះ នៅតាមបណ្ដាលខេត្ដនានា។

មួយវិញទៀតការធ្វើបែបនេះមិនតែអាចជួយឲ្យអតិថិជនទទួលបានបន្លែសុខភាពប៉ុណ្ណោះទេ គឺអាជីវកម្មមួយនេះបានជួយឲ្យកសិករឲ្យចេះដាំដំណាំដោយប្រើជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព លើសពីនេះទៀតបន្លែ ផ្លែឈើ របស់កសិករក៏អាចទទួលបានតម្លៃខ្ពស់ជាបន្លែដែលដាំដោយប្រើជីគីមី។

ចុង​បញ្ចប់​ស្ថាបនិក​ផ្សារ​គ្រួសារ​ បាន​អំពាវនាវ​ដល់​យុវជនជំនាន់ក្រោយ​​មុននឹង​ចូលប្រឡូក​អាជីវកម្មបែប​ គួរ​តែស្វែង​យល់ឲ្យបានច្បាស់សិន​អំពីបញ្ហា​ដែលកំពុង​ប្រឈម បញ្ហា​ផលិតកម្ម បញ្ហា​ផលិត​ផលបែបប្រភេទ​គីមី និង​ប្រភេទ​ដាំ​ដុះបែបធម្មជាតិ​ ដើម្បី​ជាទំនុកចិត្ត​ដល់អតិថិជន​៕