“Bellacampen” និង “Kongthappeak” ទំលាយរឿងស្នេហាខុសអាយុរបស់ខ្លួន គូនេះហ្វែនៗអោយភ្លើងខៀវអត់ទេណា?

ចង់លើកយកមកនិយាយម្តងទៀតពីព្រោះពេលនេះទាំងពីរនាក់នៅ Single សម្រាប់គូ្រ “bellacampen” និងសិស្សប្អូន “kongthappeak” ដែលជាតួឯកប្រុសស្រីក្នុងរឿង “Dare To Love” រឿងល្បីល្បាញមានអ្នកគាំទ្រច្រើនមហាសាល ហ្វែនៗត្រូវអោបខ្នើយអោបភួយព្រោះចូលតួរតាមស្នេហាដែលសំដែងបានដូចមែនទែន ឃើញហើយនឹកស្មានតែជាគូស្នេហ៍ពិតរបស់ពួកគេ​។

ពីមុនយើងអាចមិនហ៊ានផ្គូរផ្គងគូនេះទេ ទោះបីជាសង្កេតឃើញអាការៈខុសធម្មតាខ្លះៗក៏ដោយ ពីព្រោះកាលហ្នឹង​បែលឡាមិនទំនេរ ហ្វែនៗក៏បានតែខាំមាត់សង្កត់ចិត្តមិននិយាយពីអ្វីដែលខ្លួនយល់ឃើញ តែពេលនេះអាចនិយាយបានហើយព្រោះបែលឡាក៏ទំនេរ។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលយើងនិយាយនោះគឺ នៅក្នុងគ្រប់កម្មវិធីសម្ភាស៍ “Kongthappeak” តែងតែលើកយករឿងបែលឡាមកនិយាយ គាត់ថាគាត់ភ្ញាក់ផ្អើលដែលមានតារ៉ាស្រីឆ្នើមរបស់ប្រទេសថៃមកជាគូសម្តែង ហើយបន្តទៀតថាដំបូងគាត់គិតថាបែលឡាជានារីរំុទំ គិតតែរឿងការងារ តែតាមពិតទៅជាមនុស្សកំប្លែង ធ្វើខ្លួនសប្បាយៗគួរអោយស្រលាញ់ណាស់ (និយាយរឿងដដែលនៅក្នុងកម្មវិធីសម្ភាស៍៣ផ្សេងគ្នា) បែលឡាគឺជាមនុស្សដែលធ្វើអោយ “Kongthappeak” មិនភ័យនិងសម្តែងបានដោយក្តីរីករាយ បែលឡាគឺជាមនុស្សម្នាក់ដែលតែងតែអោយនេះអោយនោះទៅខ្ញុំដោយខ្ញុំមិនចាំបាច់សុំ គ្រប់ពេលគឺនិយាយពី Bella Bella Bella ….

លើសពីនេះទៅទៀត នៅពេលទាំងពីរនាក់ត្រូវបានគេសួរអំពីទំនាក់ទំនងស្នេហា “Kongthappeak” ថានារីក្នុងក្តីស្រមៃរបស់គាត់គឺជាមនុស្សស្រីដែលដូចម៉ាក់គាត់ ជាមនុស្សស្រីដែលកំប្លែង​អារម្មណ៍ល្អ និងតែងធ្វើអោយអ្នកជុំវិញខ្លួនមានអារម្មណ៍ល្អដែរ (ស្តាប់ហើយស្រដៀងនឹងអ្វីដែលគាត់ពណ៌នាពីបែលឡាកាលពីពេលមុន) រឿងអាយុទាំងពីរឆ្លើយថាមិនប្រកាន់ទេព្រោះទាំងគូធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សខុសវ័យ ដោយ “Kongthappeak” ធ្លាប់តាមស្រលាញ់សិស្សច្បង ចំណែក Bella ក៏ធ្លាប់មាននិយាយជាមួយក្មេងៗខ្លះហើយថែមប្រាប់ថាមានអីនិយាយជាមួយក្មេងក៏ស្រស់ស្រាយល្អម៉្យាងដែរ។

អ្នកទាំងពីរមិនបដិសេធចំពោះស្នេហាខុសអាយុ ហើយតាំងពីដើមរហូតមកដល់ឥឡូវពួកគេមានទំនាក់ទំនងល្អជាមួយគ្នារហូតដោយយើងឃើញថាទាំងគូចូលចិត្តចូលទៅចុច Like និងខមមិនលើរូបគ្នាទៅវិញទៅមកទៀតផង។ ជាពិសេសខមមិនជារូបបេះដូងពណ៌ខៀវ អាចនិយាយបានថាយើងនៅមានសង្ឃឹមក្នុងការគាំទ្រគូនេះតទៀត ហើយរង់ចាំមើលទិដ្ឋភាពថ្មីៗបន្ថែមទៀតពេលអ្នកទាំងពីរមានការងាររួមគ្នាតម្តងទៀត៕​

អត្ថបទដោយ ចាន់សា