មកមើលចិញ្ចៀនពេជ្ររបស់កូនក្រមុំតារ៉ាមានតម្លៃរាប់លាន!

បើកចិញ្ចៀនភ្ជាប់ពាក្យរបស់តារ៉ាតម្លៃច្រើនលានទាំងអស់គ្នា ដើម្បីមនុស្សសំខាន់កូនកំលោះទាំងអស់បានសម្រិតសម្រាំងយ៉ាងពិសេសវិសាល សម្រាប់កូនក្រមុំរបស់ពួកគេ មិនមែជាគុណតម្លៃដែលអាចកាត់ថ្លៃជាលុយតែមួយមុខនោះទេ ប៉ុន្តែវង់នីមួយៗបានប្រាប់ពីលក្ខណៈសម្បត្តិរបស់កូនក្រមុំ ជាគុណតម្លៃខាងចិត្ត ដែលខាងប្រុសបានតាំងចិត្តជ្រើសរើសនិងប្រគល់អោយ ដោយបានចម្លើយថា “YES” ពីកូនក្រមុំគ្រប់គ្នា។

Air Phantila ពិធីការីនិងជាតារ៉ាសម្តែងសម្បូរថ្វីដៃដែលត្រូវបានមិត្តប្រុសជាហៃសូក្រៅវិស័យសិល្បៈ ធ្វើ  Suprise សុំរៀបការនៅសហរដ្ឋអាមេរិក ឧរ៉ារបស់ចិញ្ចៀនបញ្ចាំចិត្តមិនធម្មតាឡើយជាពេជ្រ ៣ការ៉ាត់ មានតម្លៃ ២លានបាត ជារបស់ជំនួសចិត្តស្រលាញ់និងការតាំងចិត្ត ដែលធ្វើអោយកូនក្រមុំញញឺមពព្រាយជាមួយចម្លើយថា “YES”។

After Footer (Active) - damrei Mr1 Zone2

Da Endophin តារ៉ាចម្រៀងសំលេងថាមពលបានចូលពិធីភ្ជាប់ពាក្យជាមួយមិត្តប្រុស Danis ក្រោយពេលខាងប្រុសបានលុតជង្គង់សុំរៀបកាព្រមបំពាក់នូវចិញ្ចៀនត្បូងគ្រាប់ធំបែប​ brilliant liston diamond សមជាចិញ្ចៀនដំណាងអោយបេះដូង និងក្តីស្រលាញ់របស់មិត្តប្រុសចំពោះអនាគតប្រពន្ធ  Da Endophin និយាយថាអរគុណដែលបានខិតខំជ្រើសរើសចិញ្ចៀនអោយ សូមមិននិយាយដល់រឿងតម្លៃពីព្រោះគ្មាអ្វីមានតម្លៃថ្លៃស្មើរស្នេហារបស់យើងឡើង។

Ladyprang និង Twopee គូស្នេហ៍ ១០ឆ្នាំសាងស្នេហ៍មួយគ្នាដែលខាងប្រុសដែលទើបតែបានលុតជង្គង់សុំរៀបកាកណ្តាលទីក្រុងញូយ៉ក់ ដោយចិញ្ចៀនពេជ្រដែលធ្វើអោយសីតុណ្ហភាពដ៏សែនត្រជាក់នាពេលនោះឡើងក្តៅបាន ជាចិញ្ចៀនពេជ្រគ្រាប់ធំគួរអោយទាក់ទាញ និងធ្វើអោយអនាគតកូនក្រមុំស្រក់ទឹកភ្នែក ទោះបីអ្នកទាំងពីរមិនប្រាប់ពីតម្លៃតែយើងអាចដឹងថាចិញ្ចៀននោះមានតម្លៃមិនទាបជាង ៣លានបាតទេ។

Fai Natapat កូនក្រមុំថ្មីថ្មោងដែលទើបរៀបកាហើយជាមួយហៃសូកំលោះក្រៅវិស័យសិល្បៈ ចិញ្ចៀនពេជ្រ ស្អាត អល្ល័ង្កា មានរាងការ៉េ ស្តាយ៍ Modern ធ្វើអោយប៉ុយហ្វាយពេញចិត្តព្រមទទួលការស្នើរសុំភ្លាមៗ កូនក្រមុំថារឿងតម្លៃធៀបមិនបាននឹងចិត្តស្រលាញ់របស់អ្នកទាំងពីរឡើយ។

Maysapril ជាភរិយារបស់តារ៉ាសម្តែងប្រុស newcjp27 ដែលបានបញ្ចាំចិត្តគ្នាដោយចិញ្ចៀនកេរ្តិ៍គ្រួសាសល់ពីលោកយាយរបស់ New ជាចិញ្ចៀនពេជ្រ១២ការ៉ាត់ តម្លៃជាង ៨លានបាត របស់គ្រួសាគាត់សាកសមនិងកូនក្រមុំមើលលោកក្នុងផ្លូវល្អដូច មេសាណាស់។

អត្ថបទដោយ ចាន់សា