អីយ៉ា! ទីបំផុត Tono សារភាពអារម្មណ៍ខ្លួនដែលមានទៅលើ Nychaa ហើយ!

ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងចង់ឲ្យទំនាក់ទំនងរវាងតារាថៃលោក Tono និង តារាស្រី Nychaa កាន់តែល្អនិងគ្នាឡើង ខណៈកន្លងមកគ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញសកម្មភាពយកចិត្តទុកដាក់និងគ្នាដូចជាគូស្នេហ៍អញ្ចឹង។

ជាក់ស្ដែងជុំវិញរឿងរ៉ាវនៃការសង្ស័យរបស់ហ្វេនៗ ថ្មីៗនេះខណៈចូលរួមផ្ដល់បទសម្ភាសន៍លោក Tono បានរៀបរាប់ដោយមិនលាក់លៀមយ៉ាងដូច្នេះថា៖

«Nychaa គឺជាចំណែកមួយដែលធ្វើឱ្យលោកមានក្តីសុខ ក្នុងទំនាក់ទំនងនេះ មានមនុស្សមិនតិចនោះទេ ដែលចង់ដឹងថា តើពេលណាអ្នកទាំងពីរប្រែឈ្មោះ ទៅជាសង្សារនឹងគ្នា តែចំពោះលោកគិតថាវាមិនសំខាន់នោះទេថា មានឈ្មោះជាអ្វីនោះទេ តែអ្វីដែលសំខាន់នោះគឺទង្វើ រាល់ទង្វើដែលធ្វើទៅហើយ Nychaa មានក្តីសុខ លោករីករាយនឹងធ្វើ ហើយលោកក៏មានក្តីសុខដែរ»

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាថ្ងៃខាងមុខអ្នកទាំងពីរនិងក្លាយជាគូស្នេហ៍នឹងគ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖