ភ្ញាក់ផ្អើល! ល្បីវិលចូលសិល្បៈវិញ ស្រាប់តែ ម៉េង ប៊ុនឡូ សម្រេចចិត្តកោរសក់ធ្វើជាព្រះសង្ឃ!(មានរូបភាព)

កាលពីពេលថ្មីៗនេះអតីតតារាចម្រៀងដែលល្បីកាលពីជាង២០ឆ្នាំមុនលោក ម៉េង ប៊ុនឡូ បានបង្ហាញវត្តមានសារជាថ្មីជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាដៃគូសិល្បៈកាលពីជំនាន់មុន ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញក្រោយពីបង្ហាញមុនសារជាថ្មីមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឃើញរូបភាពតារាប្រុសរូបនេះ សម្រេចចិត្តកោរសក់សម្ដែងជាតួព្រះសង្ឃពិតៗ ធ្វើឲ្យហ្វេនៗជាច្រើនសរសើរដល់លោកយ៉ាងខ្លាំងថែមទៀតផង។

តែទោះបីជាយ៉ាងណាក៏ដោយ មហាជន និងអ្នកសិល្បៈជាច្រើនក៏បាននាំគ្នាបង្ហាញអារម្មណ៍រំភើប ដែលឃើញវត្តមានតារាប្រុសរូបនេះលេចមុខនៅក្នុងសិល្បៈវិញ ហើយគ្រប់គ្នាក៏កំពុងតែរង់ចាំការសម្ដែងរបស់លោកផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖