អរជាងត្រូវឆ្នោតទៀត! Poh សប្បាយចិត្តដែលដឹងថាកូនប្រុសទៅធ្វើជា KPOP Idol!

ថ្មីៗនេះ កាសែតថៃមានការរំជើបរំជួលនៅពេលដែលដឹងថា តារាសម្ដែងក្មេង Yorch Yongsin Wongpanitnon ត្រៀមបង្ហាញខ្លួនក្នុងនាមជាអ្នកហ្វឹកហាតជនជាតិថៃនៅក្នុងក្រុម TraineeA របស់ក្រុមហ៊ុន Bighit របស់ Kpop Idol ល្បីទូទាំងពិភពលោក BTS។

ទន្ទឹមនឹងនេះ Poh Nattawut ដែលធ្លាប់សម្ដែងជាមួយ Yorch ក្នុងរឿង មាសប្រាំបួន ​បាន​បង្ហោះ​សារ​ដ៏​រំភើប​មួយ​តាម​រយៈ​ Instagram របស់ដោយ​បញ្ជាក់​ថា​ មោទនភាព និងសប្បាយចិត្តមែនទែនដែលបានកូនក្លាយជាអនាគតតារា Kpop ។
After Footer (Active) - damrei Mr1 Zone2
មិនតែប៉ុនណ្ណោះ Poh ក៏បានធ្វើឱ្យហ្វេនៗអស់សំណើច ដោយបានបង្ហាញថាខ្លួនចង់ទៅកូរ៉េដែរ ហើយឱ្យ Yorch នាំគាត់ទៅដែរបានឬទេ ។ បញ្ជាក់ផងដែរថា អ្នកចាត់ការរបស់  Yorch បានបង្ហោះសារអរគុណនៅក្នុង Instagram សម្រាប់ការប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់ Yorch ទើបធ្វើឱ្យគេដឹងថា ការពិត Yorch ធំពេញកំលោះហើយសំងំទៅហឹ្វកហាត់តៀមខ្លួនធ្វើ Kpop Idol សោះ។