អីយ៉ា! ស្មានតែបាត់ទៅណាការពិត Bie ទៅសំងំថតរឿងចិនសោះ!

តារាប្រុសថៃកាត់តៃវ៉ាន់ Bie Thassapak Hsu ដែលជាស្វាមីរបស់តារាសម្ដែងស្រី Gubgib Sumonthip Leuanguthai  បានបាត់មុខវិស័យសិល្បៈថៃប៉ុន្មានឆ្នាំមកហើយ។ តួសម្ដែងប្រុសរូបនេះមិនត្រឹមតែមានទេព្យកោសល្យសម្ដែងខ្ពស់ព្រមទាំងមានសំនៀងពិរោះរណ្ដំដែលអាចចាត់ចូលជាតារាចម្រៀងអាជីពផងដែរ។

ទន្ទឹមនឹងនេះដែរ គេឃើញថា Bie មានភាពល្បីល្បាញមិនត្រឹមតែប្រចាំប្រទេសថៃ នោះទេតែក៏មានឈ្មោះបោះសម្លេងនៅក្នុងទ្វីបអាស៊ីជាពិសេសប្រទេសចិន។ ថ្មីៗនេះដែរ គេឃើញ Bie ចូលរួមនៅកម្មវិធីចម្រៀងដ៏ល្បីមួយរបស់ចិនគឺ Shine Super Brother 2 ដែលធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នាគាំទ្រយ៉ាងពេញទំហឹង។
After Footer (Active) - damrei Mr1 Zone2

ជាងនេះទៅទៀត រឿងថ្មីរបស់ Bie ចំណងជើងថា My Girlfriend is Alien វគ្គ 2 ដែលសម្ដែងជាមួយតារាស្រីគួរឱ្យស្រលាញ់ Wang Peng ក៏រៀបនឹងចាក់បញ្ចាំងផងដែរ ។

អត្ថបទដោយ៖ Eriya