ជាការពិតណាស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្ពស់ Baifern Pimchanok មាន Youtube Chanel មួយរបស់ខ្លួនដែលមានឈ្មោះថា FERNZONE ជាមួយនឹងអ្នកចាត់ការជំនិត។ ថ្មីៗនេះដែរ Baifern ក៏ហៅមិត្តជិតស្និទ្ធបំផុតក្នុងវិស័យសិល្បៈ Mild Lapassalan ដើម្បីចូលរួមធ្វើការនិយាយលេងរឿងផ្ទាល់ខ្លួន រឿងការងារផ្សេងក្នុងវិស័យសិល្បៈ និងធ្វើការលេងហ្គេមកំប្លុកកំប្លែងផងដែរ។
នៅក្នុងនោះដែរ Baifern និង Mild ក៏បានបង្ហាញភាពជិតស្និទ្ធជាខ្លាំងដោយតែងនិយាយពាក្យជំអកឱ្យគ្នាទៅវិញទៅមកហើយជេរ និងដឺដងគ្នាគ្មានប្រណីទោះបីជាកាំម៉ារាកំពុងថតក៏ដោយ។
After Footer (Active) - damrei Mr1 Zone2