នរណាថាស្អាតហើយមិនបាច់រៀនខ្ពស់!! Davika មិនបញ្ចប់ត្រឹមអនុបណ្ឌិតទេ បំណងចង់បន្តបណ្ឌិតទៀត!

ស្អាតខ្លាំងណាស់ សមត្ថភាពខ្លាំង ពិតជាស័ក្តិសមជាកំពូលតារាលំដាប់លេខមួយក្នុងប្រទេសថៃសម្រាប់ Mai Davika ដែលពេលនេះបានបញ្ចប់ថ្នាក់អនុបណ្ឌិតដោយជោគជ័យ សញ្ញាបត្រសិល្បៈទំនាក់ទំនង នៃសាកលវិទ្យាល័យ Rangsit ។ ទនឹ្ទមនឹងនេះដែរ ហ្វេន និងមិត្តតារារបស់ Mai ក៏បានធ្វើការអបអរសារទរដែលនាងសម្រេចការរៀនអនុបណ្ឌិតដោយជោគជ័យ ទោះបីជារវល់ក្នុងការសម្ដែង ថតផ្សាយពាណិជ្ជកម្ម ខ្លាំងប៉ុណ្ណាក៏ដោយ។

ជាងនេះទៅទៀត ខាងក្រុមការសែតក៏បានសម្ភាសន៍ Mai ភ្លាម ដោយសួរថានាងមានអារម្មណ៍យ៉ាងណាដែរក្រោយពីរៀនចប់អនុបណ្ឌិត ។ Mai ក៏តប់ទៅវិញថានាងមានអារម្មណ៍ខ្លួនយល់់ដឹងច្រើនជាងមុន ហើយម្ដាយរបស់នាងក៏មានមោទនភាពដោយសារតែបានរៀនចប់ទាំងកាលពីមុនគាត់គិតនាងមិនអាចធ្វើបានព្រោះតែការងារសម្ដែង ឥលូវនេះនាងបញ្ជាក់ទីបំផុតនាងធ្វើបាន។  ចុងក្រោយគេក៏សួរថានាងមានគម្រោងរៀនបន្តបណ្ឌិតដែរឬទេ?
Mai បានប្រាប់ថាម៉ាក់របស់នាងចង់ឱ្យផ្អាកការសិក្សាបន្តសិនហើយផ្ដោតលើការសម្ដែង តែនាងក៏មិនប្រាកដដែរព្រោះថានាងផ្ទាល់ក៏ចូលចិត្តបង្កើនចំណេះដឹងបន្ថែម។​
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya