ស្រលាញ់គ្នាបាន៤ឆ្នាំគ្រប់យ៉ាងចាប់ផ្តើមប្រែប្រួល គូស្នេហាតារ៉ាឆ្លងបុស្តិ៍ខុសវ័យបើកចិត្តនិយាយពីរឿងជីវិតគូ!
ជាគូរស្នេហ៍តារ៉ាដែលមិនសូវបញ្ចេញភាពរ៉ូមែនទិកអោយសារពត៌មាន និងបណ្តាញសង្គមអនឡានបានទស្សនាឬចែករំលែកឡើយ នេះលើកជាលើកទីមួយដែលគូរតារ៉ាសម្តែងប្រុសបុស្តិ៍លេខ៣ “denkhun__ngamnet” និងតារ៉ាចម្រៀងស្រី “grand_thestar” ចេញមកនិយាយពីស្នេហាដោយបញ្ជាក់ថា “ខាងប្រុសប្រែប្រួល”។
ចាប់ផ្តើមស្នេហាខុសវ័យដោយខាងស្រីមិនសូវជាពេញចិត្តនឹងខាងប្រុសទេ grand_thestar និយាថា “យ៉ាងណាក៏មិនយកអាក្មេងម្នាក់នេះដែរ-គ្មានផ្លូវទេ” ក្រោយពេលដឹងថា denkhun__ngamnet ច់ងញែ តែចុងក្រោយក៏គេចមិនផុតពីកណ្តាប់ដៃរបស់មិត្តប្រុសព្រោះចិត្តមុះមុតនិងតស៊ូបញ្ជាក់ចិត្តស្មោះរបស់គាត់ចំពោះស្នេហាលើកនេះ។
ឥឡូវនេះទាក់ទងគ្នាមាន ៤ ឆ្នាំ grand_thestar ប្រាប់ថាមិត្តប្រុសរបស់ខ្លួនប្រែប្រួលខ្លាំង នាងថា denkhun__ngamnet ពីមុនជាមនុស្សចូលចិត្តញិកញ៉ក ធ្វើសំលេងក្មេង និយាយអ្វីខ្យូតៗអោយនាងបានស្តាប់និងសើចរហ់ូត តែពេលនេះមិត្តប្រុសបានក្លាយទៅជាសុភាពបុរស ម៉ឹងមាត់ និយាយស្តីត្រឹមត្រូវខ្លាំង ធ្វើអោយនាងនឹងភាពម្ញេកម្ញ៉ក់របស់គាត់ពីមុនជាអនែក។
ទោះបីខាងប្រុសព្យាយាមប្រាប់ហេតុផលថា ចង់ក្លាយជាមនុស្សប្រុសពេញលក្ខណះដែលអាចមើលថែរក្សាការពារមិត្តស្រីបាន មិនចង់ក្លាយជាក្មេងដែលពឹងពាក់មិនបានដូចមុនយ៉ាងណាក៏ដោយ grand_thestar នៅតែអះអាងចង់អោយមិត្តប្រុសក្រម៉េចក្រមើមនោះត្រឡប់មកវិញ។ សរុបនៅស្រលាញ់គ្នាដូចមុនគ្រាន់តែខាងប្រុសរាងចាស់ទុំព្រោះចង់អោយមិត្តស្រីកក់ក្តៅជាងមុន ករណីហ្វែនៗចង់ដឹងបន្ថែមពីគូរស្នេហ៍មួយនេះអាចចូលតាមដាននៅក្នុងកម្មវិធី “ ที่รัก เสือสิงห์ กระทิงแซ่บ” បាន។
អត្ថបទដោយ សា