ថ្មីៗនេះ តារាសម្ដែងស្រី Baifern Pimchanok និងតារាប្រុសរូបសង្ហា Nine Naphat កំពុងតែត្រូវបានគេផ្សំផ្គុំឱ្យសេពគប់គ្នាយ៉ាងខ្លាំង ព្រោះតែអ្នកទាំងពីរសមគ្នាទាំងក្នុងឆាក និងក្រៅឆាក។ ក្រោយពីធ្លាប់សម្ដែងជាមួយគ្នាក្នុងរឿង Friendzone រួចមក តារាទាំងពីររក្សាទំនាក់ទំនងជាមិត្តស្និទ្ធជាមួយគ្នារហូតមកដល់ពេលនេះក៏មានឱកាសសម្ដែងជាមួយក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខបី គឺរឿង Tale of Ylang Ylang ។
ទនឹ្ទមនឹងនេះ Baifern និងNine ក៏បានបង្កើនទំនាក់ទំនងយ៉ាងស្អិតរមួតដែលមើលទៅដូចលើសពីមិត្តភក្ដិធម្មតាទៅហើយ ។ ជាក់ស្ដែងក្នុងកិច្ចសម្ភាសន៍របស់តារាទំាងពីរ ក៏បានឌឺគ្នាពេញទំហឹងដូច Nine ឌឺ Baifern ថាពូកែញ៉ាំ ពូកែរំខាន ពូកែងរបែបគួរឱ្យស្រលាញ់ ចំណែកឯ Baifern ក៏ចាក់ទៅវិញថា Nine ពេលផ្ញើរសារទៅseen អត់ reply ទាល់តែផ្ញើរអ្វីដែលចូលចិត្តទើបតបមកវិញ។