ស្អាតម្យ៉ាង! ជីមមី ស្លៀកផាមួងសំពត់បត់បង្អួតសម្រស់នៅឆ្នេរសមុទ្រក្រោយហេតុផល…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីសំបូរប្រជាប្រិយភាពកញ្ញា ជីមមី ដែលបច្ចុប្បន្ននេះហ្វេនៗជាច្រើនចាប់អារម្មណ៍នាងជាខ្លាំង ពិសេសនោះគឺតាមរយៈការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គម និងនៅលើកញ្ចក់ទូរទស្សន៍នេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ ខណៈពេលដែលទៅចូលរួមកម្មវិធី «ទេសចរណ៍អាស៊ាន 2022» ​ដែលប្រារព្ធឡើងរយៈពេល​ ​៣​ថ្ងៃ នៅ​លើ​ទឹក​ដីខេត្តព្រះសីហនុ យើងបានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ផាមួងសំពត់បត់យ៉ាងសមសួន អមជាមួយទេសភាពឆ្នេរសមុទ្រមើលទៅពិតជាស្រស់ស្អាត និងប្លែកភ្នែកខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះតារាស្រីរូបនេះក៏បានរៀបរាប់សារយ៉ាងដូច្នេះដែរថា៖

«យប់ទី3 បិទបញ្ចប់យ៉ាងជោគជ័យនៃកម្មវិធីទេសចរណ៍អាស៊ាន 2022 | ASEAN Tourism Forum 2022 | ATF 20​22 ​Cambodia ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ​និង ​មានការចូលរួមពី​គណះប្រតិភូអាស៊ាន ​អង្គទូតនានា ​ភ្ញៀវជាតិ ​និង អន្តរជាតិទាំង ១០ ប្រទេសចូលរួមនាខេត្ត​ព្រះ​សីហនុ ​តំបន់ឆ្នេរស្អាតដាច់គេលើលោក។ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលតួនាទីជាពិធីករ និង ពិធីការិនីក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ។ កម្មវិធី​ជាតិនៅ​លើឆ្នេរសមុទ្រ​ស្លៀកសំលៀក​បំពាក់ដូចនាង​ខ្ញុំសមរម្យទេ​បងប្អូន? ​ឈុតដ៏ស្រស់ស្អាត​បានមកពី Jimmy Meng Shop»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖