ប្រហែលស្ថិតនៅក្នុងរយះវេលាចត្តាឡីស័កនៅឡើយទេសម្រាប់ពីធីករអ្នកប្រកាសពត៌មានសំបូរសមត្ថភាពដូចជាលោក “kanchai” ក្រោយពេលដឹងថាក្រុមការងាររបស់កម្មវិធី “โหนกระแส” មានឆ្លងជម្ងឺកូវិដ១៩ អវត្តមានរបស់គាត់ និងកម្មវិធីបានធ្វើអោយប្រជនថៃនិងហ្វេនៗនឹកជាខ្លាំង។
ថ្មីៗនេះលោក “kanchai” បានបង្ហោះបង្ហាញពានរង្វាន់ YouTube ដែលបានផ្ញើរមកអោយលោកក្នុងនាមជាម្ចាស់រង្វាន់ “Top Tranding Videos 2021” របស់កម្មវិធី “โหนกระแส” ប៉ុន្តែអ្វីដែលធ្វើអោយអស់សំណើចនោះគឺឈ្មោះរបស់វគ្គដែលទទួលបានកានិយមច្រើនជាងគេ ឈ្មោះនោះគឺ “ผัวขอเคลียร์กรณีพังบ้านยับ เพราะเมียไม่ให้พาหญิงอื่นอยู่ร่วมชายคา – ប្តីសុំជំរះបញ្ជីករណីកំទេចផ្ទះខ្ទេច ព្រោះប្រពន្ធហាមមិនអោយនាំស្រីផ្សេងចូលផ្ទះ”។
វាគួរអោយអស់សំណើចដល់ថ្នាក់ធ្វើអោយលោក “kanchai” សសេរជា Caption នៅក្នុងផុសរបស់លោកថា “មើលឈ្មោះវគ្គដែលបានរង្វាន់ហើយខ្ញុំប្រហែលជៀសពីពាក្យមួយមិនផុតទេ ពាក្យដែលគេថា រឿងរបស់អ្នកដទៃជាការងាររបស់ខ្ញុំ (មានន័យថាចេះដឹងរឿងគេរហូតក្លាយជាការងារប្រចាំ ហាសហា) សូមអរគុណ YouTube #โหนกระแส #ការងារចេះដឹងរឿងគេ”។
ដោយមានប្អូនៗក្រុមការងារ និងហ្វែនៗនាំគ្នាចូលមកខមមិននៅលើផុសរបស់លោកជាច្រើនយ៉ាងសប្បាយក្អាកក្អាយ ខ្លះថា “វ៉ោវប៉័ងណាស”, “ចូលរួមត្រេកអផង”, “ត្រាវតទៀត”, “โหนกระแส ដោយលោកកាន់ឆៃសូមចូលរួមអបអរសាទផង”, “ចង្កៀងផ្ទះអ្នកដទៃភ្លឺផ្ទះយើងទាំងអស់” … ជាដើម។ និយាយរួមទៅចេះដឹងរឿងគេរហូតបានល្បី រហូតក្លាយជាមនុស្សដែលគ្រប់គ្នាទុកចិត្តនិយាយរឿងរ៉ាវទាំងអស់ប្រាប់ ចេះដឹងរឿងគេរហូតក្លាយជាមនុស្សដែលប្រជាជនថៃចូលចិត្តគោរពស្រលាញ់។
អត្ថបទដោយ សា