គឺជាថ្ងៃមួយទៀតដែលធ្វើអោយតារាសម្ដែងស្រី Mai Davika មានក្ដីសុខបំផុត នៅថ្ងៃទី 23 មករា 2022 សាម៉ីខ្លួនបានចូលរួមពិធីចែកសញ្ញាបត្រ័ប្រចាំឆ្នាំ 2022 ដោយបញ្ចាប់ការសិក្សាថ្នាក់អនុបណ្ឌិត នាយកដ្ឋានសិល្បៈទំនាក់ទំនង មហាវិទ្យាល័យសិល្បៈទំនាក់ទំនង សាកលវិទ្យាល័យ Rangsit ហើយក៏មានអ្នកនៅក្នុងសិល្បៈនិងអ្នកគាំទ្រសាច់ញាត្តិបងប្អូនចូលទៅ comment សម្ដែងការត្រេកអរជាច្រើន
ចំណែកឯខាងមិត្តប្រុសអារម្មណ៍យ៉ាង Ter Chantwit បានផុសរូបភាពគូរបញ្ចប់ថ្នាក់អនុបណ្ឌិតថ្មីៗ ព្រមទាំងមានសរសេរសារដ៏គួអោយស្រលាញ់ថា “ទទួលបានសញ្ញាបត្រអនុបណ្ឌិតមួយទៀតហើយ មានមោទនភាពចំពោះកូនស្វាណាស់ #Daviបញ្ចប់អនុបណ្ដិតចា”
ធ្វើអោយហ្វេនៗអៀនជំនួសក្រោយពីបានឃើញរូបភាពនិងសារនេះហើយ ក្ដីស្រលាញ់របស់អ៊ុំនិងកូនស្វាពិតជានៅក្បែរគ្នាគ្រប់ពេលគ្រប់កាលទេសមែន មានដំណឹងល្អក្នុងការៀនចប់ ចឹងនិងមានដំណឹងល្អរឿងមង្គលការពេលណាដែរចា
អត្ថបទដោយ : នីត្តា