ដើម្បីរក្សាស្នេហាលើកនេះ Alekteeradetch ព្រមធ្វើគ្រប់យ៉ាង, ទីណាមាន “Bow_maylada” ទីនោះមាន Alekteeradetch តាមជាប់មិនអោយឆ្ងាយពីក្រសែភ្នែកឡើយ!
គ្រប់យ៉ាងខុសគ្នាពីស្នេហាចាស់សម្រាប់តួប្រុស “lekteeradetch” ដែលលើកលះបង់ស្ទើរគ្រប់យ៉ាងដើម្បីបាននៅក្បែរ បានចូលរួមធ្វើសកម្មភាពផ្សេងៗជាមួយស្រីដែលខ្លួនស្រលាញ់ ដោយសង្កេតឃើញថាអាឡេកព្រមទៅគ្រប់កន្លែងដែលបូរចង់ទៅ ព្រមធ្វើគ្រប់យ៉ាងអោយតែបាននៅជិតបូរ។
ដោយចុងក្រោយយើងឃើញមានវត្តមានរបស់“lekteeradetch” ទៅចូលរួមកម្មវិធីទទួលសញ្ញាប័ត្ររបស់ប្អូនស្រីជិតស្និតរបស់បូរ ធ្វើអោយបរិយាកាសពេលនោះកក់ក្តៅយ៉ាងខ្លាំងមើលទៅពួកគេដូចក្រុមគ្រួសារតែមួយបាត់ទៅហើយ ធ្វើបែបនេះប្រហែលបានពិន្ទុបន្ថែមមិនស្ទើរទេ។
យើងអាចសង្កេតឃើញយ៉ាងច្បាស់ថាលើកនេះ “lekteeradetch” ចំណាយទាំងកំលាំងកាយចិត្ត ធ្វើគ្រប់យ៉ាងអោយល្អប្រសើរ មិនអោយដូចគ្រាមុនដែលមិនអាចដល់ត្រើយ ស្នេហាឡើកនេះត្រូវតែវែងឆ្ងាយ ហើយមានអនាគត់។
អត្ថបទដោយ សា