“ចក្រវា៉ល”??? Netflix អះអាងថា “Squid Game ភាគ២” ដែលត្រៀមនឹងចេញឆាប់ៗនេះគ្រាន់តែជាកំណើតរបស់ចក្រវា៉ល Squid Game តែប៉ុននោះ!

“Squid Game” គឺជារឿងមួយក្នុងចំណោមរឿងដែលទទួលបានការគាំទ្រច្រើនទូទាំងពិភពលោក បន្ទាប់ពីបានទស្សនាវគ្គមួយទស្សនិកជនគ្រប់គ្នាចង់ដឹង និងកំពុងរងចាំមើលវគ្គពីរដោយក្តីអន្ទះសារ ក្រោយពេលដឹងថា Netflix កំពុងត្រៀមរៀបចំភាគបន្ត។

លោក ធិដ សារ៉ានដូស (Ted Sarandos) CEO របស់ Netflix និង​ ប្រធានផ្នែករៀបចំ​ Content របស់ក្រុមហ៊ុនបានអោយសម្ភាសន៍នៅក្នុងកម្មវិធី Variety ទាក់ទងនិងភាគបន្តរបស់ Squid Game ដោយពុំបានប្រាប់ពីថ្ងៃចេញផ្សាយភាគពីរទេថា “ចក្រវាល Squid Game” ទើបតែបានចាប់ផ្តើមតែប៉ុននោះ។

After Footer (Active) - damrei Mr1 Zone2

ពាក្យ “ចក្រវាល” ដោយសារ៉ានដូសបានប្រើជាអ្វីដែលគួរអោយទាក់ទាញណាំស់ ព្រោះពាក្យនេះអាចសំដៅទៅលើអ្វីម្យ៉ាងទំនងថា មិនមែនចង់ត្រឹម Squid Game ភាគ២ ទេ នៅមានអ្វីពិសេសៗបន្តពិរឿងនេះទៀត តើអាចជាភាគ ៣ ៤ ៥ ឬខ្សែភាពយន្តស្រដៀងគ្នានឹង “The avengers” ទេណា?

Squid Game ១ ជាសេរ៊ីរឿងដែលចាប់ផ្តើមបើកបង្ហាញនិងចាក់ផ្សាយបានយ៉ាងល្អឥតខ្ចោះ ទាក់ទងនិងកាតស៊ូព្យាយាមគេចពីសេចក្តីស្លាប់របស់អ្នកចូលរួមប្រកួតប្រជែងទាំង ៤៥៦នាក់ដើម្បីឈ្នះរង្វាន់ពីកម្មវិធីផ្សេងៗ ហើយភាគពីរក៏ប្រហែលមិនធ្វើអោយអ្នកទន្ទឹមរងចាំខកបំណងដែរ​។

អត្ថបទដោយ សា