ប្រហែលជាពុំមានអ្នកស្គាល់នេះច្រើន ចំពោះក្រុមតារ៉ាស្រីស្អាតដែលមានសមាជិកសុទ្ធតែជាតារ៉ាសម្តែ វីជេ ឌីជេ តារ៉ាបង្ហាញម៉ូត និងតារ៉ាចម្រៀងថៃដែលទាំងអស់មានគ្នា ៦ នាក់រួមមាន Janienineeleven, paulataylorbuttery, nanarybena, janesuda, vjwoonsen និង Ann Alicha ដែលស្និតស្នាលគ្នាខ្លាំងណាស់ស្រលាញ់គ្នាដូចបងប្អូនបង្កើត ក្រុមនេះតែងតែធ្វើអោយអ្នកដែលបានឃើញហើយតែងតែភ្លឹកនឹងសម្រស់របស់ពួកគេ។
1. Janienineeleven
ចាប់ផ្តើមដោយ ចេននី តារ៉ាសម្តែង និងតារ៉ាដើរម៉ូតស្រីដែលមិនទំនេរទៀតទេ បានរៀបការសាងគ្រួសារជាមួយលោក និកគឺ បានកូនស្រីមួយ ហើយពេលនេះនាងកំពុងចាប់ផ្តើមការងារសិល្បះឡើងវិញក្រោយសម្រាកអស់មួយរយះពេលព្រោះត្រូវចិញ្ចឹមកូនស្រី។
2. Ann Alicha
តារ៉ាស្រីកូនកាត់ ថៃ-អាមេរិកា ដែលបានរៀបការជាមួយតារ៉ាសម្តែងប្រុសភូរិហ៊ិរ៉ាន់ និងមានកូនស្រីម្នាក់ នាងបានចាកឆ្ងាយពីការងារសិល្បះហើយចាប់ផ្តើមបង្កើតអាជីវកម្មខ្លួនឯងក្រោយមានបេប៊ី។
3. Janesuda
កូនកាត់ ថៃ-អាមេរិកាដែលមានជំនាញច្រើនយ៉ាងនាងជាតារ៉ាចម្រៀង តារ៉ាសម្តែវីជេ និងពិធីករកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង បានរៀបការមានកូន ហើយក៏បានចាប់អាជីពថ្មីជាម្ចាស់ប្រែនសំលៀកបំពាក់ដែលតារ៉ាសម័យនេះពាក់គ្រប់គ្នា។
4. Paulataylorbuttery
តារ៉ាស្រីកូនកាត់ ថៃ-អង់គ្លេស ដែលធ្វើអោយពិភពលោករបស់មនុស្សជាច្រើនស្រស់ស្រាយ ព្រោះស្នាមញញឹមពេជ្ជឃាតរបស់នាង បានរៀបការហើយចាកចេញទៅរស់នៅស្រុកគេជាមួយស្វាមី ដោះបោះបងចោលការងារសិល្បះទាំងអស់នៅប្រទេសថៃ។
5. Nanarybena
ពិធីករបុស្តិ៍វិទ្យុ និងជាកីឡាការនីប្រណាំងឡានថ្វីដៃឆ្នើមរបស់ប្រទេសថៃដែលទទួលបានពានរង្វាន់ជាច្រើន នាងបានរៀបកាជាមួយតារ៉ាសម្រៀង hiphop លោក daboyway ហើយបានជ្រើសរើសធ្វើជាស្ត្រីមេផ្ទះក្រោយពេលមានកូនចំនួនពីរនាក់។
6. Vjvoonsen
ជាវីជេល្បី និងជាប់ឈ្មោះជាស្រីស្អាតស៊ិចស៊ីសំដាប់ខ្ពស់ៗរបស់ប្រទេសថៃ នាងធ្លាប់រៀបការជាមួយតារ៉ាសម្តែងប្រុសតែក៏ត្រូវលែងលះព្រោះភាពមិនចុះសម្រុង ឥឡូវនាងសូមប្រើជីវិតជាស្រីនៅលីវចាប់អារម្មណ៍និងយកចិត្តទុកដាក់តែលើរឿងការងារ និងអាជីវកម្មមួយរយះសិន ។
អត្ថបទដោយ សា