អាយុគ្រាន់តែជាតួរលេខ! ឆែកមើលតារាថៃល្បីៗ ដែលមានសង្សារក្មេងល្ហក់!

ជាការពិតណាស់ ​បើ​​ស្រឡាញ់​គ្នា ​ រស់នៅ​ជាមួយ​គ្នាហើយ​សប្បាយ​ចិត្ត និងមានការយោគយល់គ្នាទៅវិញទៅមក ​នោះអាយុ​មិន​សំខាន់នោះ​ទេ។ ហេតុនេះហើយ យើងឃើញថាតារាស្រីល្បីជាច្រើនរូប បានធ្វើការសេពគប់ជាមួយសង្សារដែលក្មេងជាងខ្លួន ទោះជាមានគេរិះគន់យ៉ាងណាក៏មិនខ្វល់ព្រោះវាធ្វើឱ្យគេសប្បាយចិត្ត។ ក្នុងនោះមាន Pat Na Papha, Aum Patcharapa និងJanie tienphosuwan ។

១. តារាស្រីល្បីឈ្មោះប្រចាំប្រទេស Aum Patcharapa និងអ្នកកំលោះហាយសូ Pok កំពុងតែនូផ្អែមល្ហែមជាមួយអស់រយៈពេល៤ឆ្នាំមកហើយ។ សំខាន់ជាងនេះទៅទៀត នៅពេលមានពិធីបុណ្យណាមួយយើងនឹងឃើញ Sweet Moment ញឹកញាប់របស់អ្នកទាំងពីរ។

After Footer (Active) - damrei Mr1 Zone2

 

២. គូស្នេហ៍មួយគូទៀត Janie និងប្រុសក្មេង Mickey អាយុ២៩ឆ្នាំ ថែមទាំងមានកូនស្រីគួរឱ្យស្រលាញ់ជាមួយគ្នាមួយទៀតឈ្មោះថា Nola ។ អ្នកទាំងពីរមានអាយុខុសគ្នា១០ ឆ្នាំជាងតែមើលទៅពួកគេនៅជាមួយគ្នាយ៉ាងមានសុភមង្គល។

៣. សម្រាប់មួយគូទៀតគឺស្នេហារំកាំរកូសមានរឿងមិនឈប់រវាង Pat និងមិត្តប្រុសប៉ូលីសសង្ហា Naphat ។ចំពោះគូមួយនេះយើងឃើញថាមានរឿងមករហូតថាឈ្លោះប្រកែកគ្នាច្រើនតែក៏នៅបន្តស្រលាញ់គ្នា។

អត្ថបទដោយ៖ Eriya