តៀមផ្ទះទុកជាការស្រេច! សង្សារសង្ហាររបស់ Prang Kannaran បង្ហាញផ្ទះដ៏ប្រណិតរបស់ខ្លួនតៀមខ្លួនដើម្បីរស់នៅជាមួយគ្នា!
តារាស្រីរូបស្រស់ហាយសូ Prang Kannaran ត្រូវបានមិត្តប្រុសរបស់តារាហ៊ីបហប Tong Twopee លុតជង្គង់ពាក់ចិញ្ចៀន ក្រោយពីស្រឡាញ់គ្នាជាង ១០ ឆ្នាំ។ ទោះបីជាអ្នកទាំងពីរធ្លាប់បែកគ្នាមួយរយៈដោយបញ្ហាមិនត្រូវគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេត្រឡប់មកស្រលាញ់គ្នាវិញដែរ។ អាចនិយាយបានថា Tong ជាមិត្តប្រុសដំបូង និងចុងក្រោយរបស់Prang ផងដែរ។
After Footer (Active) - damrei Mr1 Zone2
ដោយឡែកសម្រាប់ពិធីមង្គលការរបស់គូស្នេហ៍នឹងប្រព្រឹត្តទៅនៅពេលណានោះ យើងត្រូវរង់ចាំតាមដានទាំងអស់គ្នា។ ប៉ុន្តែថ្មីៗនេះ Tong បានធ្វើការអាប់ដេតផ្ទះថ្មី តាមរយៈ Channel YouTube Twopee Southside ដែលក្នុងនោះរួមមានបរិក្ខាទំនើបទំនើប និងថ្លៃ។ Tong ក៏បានប្រាប់ថាខិតខំតុបតែងផ្ទះរបស់ខ្លួនឱ្យមើលទៅលើមានលក្ខណៈទាន់សម័យនិងគួរឱ្យចង់រស់ដើម្បីរងចាំម្ចាស់ស្រី Prang មកថែរក្សា។