អាយុរមិនជាបញ្ហា! បង្ហាញមុខតារាស្រីទាំង៧ដួង ដែលបានជួបស្នេហ៍ប្រុសក្មេងមានគូស្នេហ៍អាយុរតិចជាង…

មានទៅអន់អី នៅតែស្រស់ស្អាតក្មេងខ្ចីថែមមានគូស្នេហ៍អាយុរប្អូនជាងថែមទៀតផង! បង្ហាញមុខតារាស្រីសម្រស់ចាំក្នុងសិល្បៈថៃដែលបានសាងស្នេហ៍ជាមួយគូស្នេហ៍ដែលមានអាយុរតិចជាងខ្លួនគូខ្លះប្អូនដល់ទៅមួយជុំអាយុរឯណោះ តែមើលទៅនៅតែស្រស់សង្ហារប្រហាក់ប្រហែលគ្នា។ តោះមកមើលកម្រងរូបខាងក្រោមនេះទាំងអស់គ្នា៖

តារាស្រីនាង Janie ខកស្នេហ៍នឹងមង្គលការលើកទីមួយ តែបានស្វាមីក្រោយដែលស្រលាញ់យល់ចិត្តថែមមានអាយុរប្អូននាងដល់ទៅ១២ឆ្នាំ

After Footer (Active) - damrei Mr1 Zone2

តារាស្រីនាង Four Sakonrat និងគូស្នេហ៍ស្រលាញ់គ្នាយូរឆ្នាំ ហើយសង្សារនាងមានអាយុរប្អូននាងដល់ទៅ៩ឆ្នាំ

តួឯកស្រីនាង Aum កុំឃើញសម្រស់ក្មេងៗបែបនេះ តាមពិតរូបនាងមានអាយុរបងគូស្នេហ៍ព្រោះនាងឆ្នាំនេះចូល៤៣ហើយ

តារាស្រីនាង Natt Myria ជាភរិយារបស់តួឯកប្រុសលោក Atichart Chumnanon គូនេះអាយុរខុសគ្នា៦ឆ្នាំ

ស្វាមីភរិយាតារារៀបការថ្មីថ្មោងគូនេះ តួឯកស្រីនាង Jui Warattaya មានអាយុរបងលោក Push Puttichai ៣ឆ្នាំ

តារាស្រីនាង Gubgib Sumonthip បានស្វាមីរូបសង្ហារអាយុរប្អូននាង៣ឆ្នាំ

តារាស្រីនាង Janey Suwannaket ទើបរៀបការជាមួយស្វាមីអាយុរប្អូន៤ឆ្នាំព្រមប្រកាសដំណឹងមានផ្ទៃពោះ

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ