ត្រូវតាមទំនាយគ្រូទាយមែន! Pat ស្រក់ទឹកភ្នែកតក់ៗពេលដឹងថាខ្លួនកើតកូវីដ១៩

ថ្មីៗនេះ តារាសម្ដែងស្រី Pat Napapha បានប្រាប់ដំណឹងនេះតាមរយៈ Instagram ថាខ្លួនកើតនូវកូវីដ១៩ ដោយកាលពីមុនបានធ្វើតេស្តហើយតែមិនទាន់បានឆ្លង Covid-19​ពីកូនប្រុសរបស់ខ្លួន Racing ទេ។ បន្ទាប់ពីដឹងថាកូនរបស់ខ្លួនកើតកូវីដ Pat ក៏បានចាត់ចតា្តល្លីស័កដាច់តែឯងមួយរយៈមកហើយ។ ទោះជាយ៉ាងណា​ក៏ដោយ  Pat នៅតែមិនរួចខ្លួនហើយឆ្លងកូវីដ១៩ទាល់តែបាន។

Pat បានបង្ហោះឃី្លបមួយថា ពេលដែនាងឆ្លងកូវីដនោះមានរឿងមួយលេចមកក្នុងខួរក្បាលរបស់នាង  គឺ​ជា​ការទស្សទាយហោរាសាស្ត្រ​ផ្ទាល់​ខ្លួន​ជា​ប្រចាំ ដែល​លើក​ចុង​ក្រោយ​នេះ​នាង​បាន​ទៅ​មើអំពីសុខភាព។ គ្រូទាយប្រាប់ឱ្យនាងប្រុងប្រយ័ត្នខ្ពស់នឹងសុខភាពរបស់ខ្លួន ត្រូវថែរក្សានិងប្រុងប្រយ័ត្នជានិច្ច ហើយនោះទើបធ្វើឱ្យនាងដឹងថាគ្រូទាយនោះពិតជានិយាយត្រូវមែន។​
ក្រៅពីនេះ ហ្វេនៗ និងមិត្តភក្ដិតារាក៏បានផ្ញើសារជូនពរឱ្យនាង និងកូនឆាប់ជាសះស្បើយ ហើយសុខភាពប្រសើរឡើងវិញ។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya