តារ៉ាសម្តែងថៃស្ទើរគ្រប់រូបដឹងថាខ្លួនឯងមានហ្វែនខ្លាប់នៅប្រទេសកម្ពុជា ពួកគាត់ព្យាយាមចង់ជួបណាស់តែពិបាករកពេលមកជួបជុំព្រោះ តារ៉ាងការងារដ៏មមាញឺករបស់ពួកគាត់ និងស្ថានភាពផ្សេងៗ ប៉ុន្តែនៅតែមានតារ៉ាមួយចំនួនដែលបានទទួលការងារ និងធ្វើដំណើរមកកម្ពុជាដើម្បីអាចជួបហ្វែនៗកម្ពុជា តោះយើងមកមើលថាតើ idol ណាខ្លះធ្លាប់មក ហើយគាត់បានធ្វើអីខ្លះ?
1. Seanjindachot
តួឯកប្រុសរបុស្តិ៍លេខ ៣១ បានមកលេងកម្ពុជាដល់ទៅពីរដងក្នុងគោលបំណងចាប់យកទិដ្ឋភាព ក៏ដូចជារូបភាពស្អាតៗនៅស្រុកខ្មែរជាមួយក្រុមថតរូបរបស់គាត់ ដំបូងបានទៅលេងខេត្តសៀមរាប ហើយលើកទីពីរពួកគាត់បានមកដល់ទីក្រុងភ្នំពេញដោយផុសរូបនៅវិមានឯករាជហើយសសេរជាសាថា “ទីផុតយើងអាចជួបគ្នាម្តងទៀត” ។
2. jirayu_jj
គាត់បានមកភ្នំពេញក្នុងនាងជាតារ៉ាកិត្តិយសនៅក្នុងកម្មវិធីប្រគុំតន្ត្រីនៅទីក្រុងភ្នំពេញ ពេលនោះគាត់ជួបរាក់ទាក់ជាមួយហ្វែនៗហើយច្រៀងចម្រៀងបុណ្យភូមិជាភាសាខ្មែរទៀតផង។
3. Bella Ranee
កញ្ញាបែលឡាបានមកប្រទេសកម្ពុជាបន្ទាប់ពីរឿងបុព្វេសន្និវាសទទួលបានការគាំទ្រខ្លាំង ដោយពេលនោះគាតទទួលការងាររបស់ស្ថានទូតហើយក៏ឆ្លៀតឪកាសមកសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រខ្លះៗ ព្រមបានចូលក្រាបទូលបង្គំម្ចាស់ក្សត្រីទៀតផង។
4. boy_pakorn
តារ៉ាសម្តែងឆ្នើមរបស់យើងបានមកភ្នំពេញកាលពីឆ្នាំ ២០១៨ ដើម្បីចូលរួមជាតារ៉ាកិត្តិយសអោយកម្មវិធីបើកសម្ភោធផលិតផល Skin7 នៅផ្សារទំនើប Aeon1 ពេលនោះលោកបានធ្វើអោយហ្វែនៗនៅទីក្រុងភ្នំពេញសប្បាយចិត្តជាខ្លាំងព្រោះបានជួបថតរូប និងស្តាប់បទចម្រៀងដែលលោកច្រើងជាច្រើនបទ។
ឡេឌីប្រាងបានមកជួបជាមួយហ្វែនៗកម្ពុជានៅឆ្នាំ ២០១៨ ពេលនោះគាត់បានមកចូលរួមលើឆាកតន្ត្រីរបស់កម្មវិធីពិពណ៌ផលិតផលថៃនៅសាលពិពណ៌កោះពេជ្រ វត្តមានរបស់គាត់នៅកម្ពុជាបានធ្វើអោយពិពណ៌នោះក្លាយជាកម្មវិធីដែលមានមនុស្សច្រើនបំផុត ២០០០០នាក់ក្នុងមួយថ្ងៃ ។
6. Pinky Savika
គាត់បានមកកម្ពុជាក្នុងនាមជា Brand Ambassador អោយផលិតផលគ្រឿងសំអាងដែលបានដាក់តាំងលក់នៅក្នុងសាលពិពណ៌កោះពេជ្រ គាត់បានសំណេះសំណាល់ជាច្រើនរឿងជាមួយហ្វែនៗ ថែមនិយាយថាខ្លួនក៏ជាប់សាច់ឈាមខ្មែរដែលព្រោយលោកយាយទួតរបស់គាត់ជាជនជាតិខ្មែរ។
7. Nine Naphat
បានមកជួបជុំជាមួយហ្វែនៗលើកដំបូងនៅក្នុងរោងកុន Major Cineplex ដើម្បីមកប្រូម៉ូតរឿង FriendZone ក៏ដូចជាមកជួបជាមួយអ្នកគាំទ្រកម្ពុជា។ គាត់សន្យាជាមួយហ្វែនៗថាគាត់នឹងត្រឡប់មកជួបពួកគេម្តងទៀត។
អត្ថបទដោយ សា