ញ៉ែទាល់តែបាន! Boy Pakorn បើកជំហរថាខ្លួនកំពុងតែតាមអង្រួញយកបេះដូងតារាស្រីវ័យក្មេង Fay

សម្រាប់តារាសម្ដែងប្រុស Boy Pakorn ពេលនេះដែលកំពុងតែបើកចិត្ត និងកកាយរឿងស្នេហារបស់ខ្លួនដោយបើកជំហរ។ គេឃើញថា Boy កំពុងតែតាមញ៉ែតារាស្រីក្មេងជំនាន់ក្រោយក្នុងវិស័យសិល្បៈ Fay Pornpwaee ដោយនរណាៗក៏ដឹងពីរឿងនេះដែរ។ ថ្មីៗនេះ កំលោះសង្ហារូបនេះ បានទម្លាយពីភាពផ្អែមល្ហែម ដែលពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា ហើយនិយាយលែងសើចជាមួយគ្នារហូតមក។

After Footer (Active) - damrei Mr1 Zone2
ទនឹ្ទមនឹងនេះ Boy ក៏បានប្រាប់ថា ខ្លួនខិតខំប្រឹងតាម take care Fay រហូតមក អ្វីដែល Fay ចង់បានគឺខិតខំយកមកឱ្យបានតាមលទ្ធភាពរបស់ខ្លួន ។ ទោះជាយ៉ាងណា Boy មិនប្រាកដចិត្តថាអ្វីដែលខ្លួនបានធ្វើនោះសមស្របនូវតម្រូវការរបស់ Fay ចង់បាននោះទេ ។តែលោកក៏ព្យាយាមធ្វើឱ្យនាងសប្បាយចិត្ត ព្រោះលោកពិតជាស្រលាញ់ Fay ពិតប្រាកដមែន ហើយក៏មិនមានអារម្មណ៍បែបនេះជាមួយនរណាពីមុនឡើយ។
អត្ថបទដោយ៖ Eriya