លែងទំនេរហើយ!! Porshe_saran ប្រាប់តាមត្រង់ថាពេលនេះកំពុងមើលចិត្តគ្នាជាមួយនារីម្នាក់!

តារ៉ាសម្តែងប្រុស “Porshe_saran” ទើបតែចេញមុនមកនិយាយរឿងស្នេហាថ្មីរបស់ខ្លួន ដោយម្ចាស់ខ្លួនបានទទួលស្គាល់ថាមែនហើយខ្ញុំកំពុងមានទំនាក់ទំនងមើលចិត្តគ្នាជាមួយនារីម្នាក់ តែលើកនេះត្រូវចិត្តត្រជាក់ជាងមុនបន្តិច សុំមិនទាន់បញ្ចេញឈ្មោះទេ។

លោកនិយាយបន្ថែមទៀតថា ជាមួយរឿងស្នេហាខ្ញុំឈប់បន្ទាន់ហើយ គ្រប់យ៉ាងនឹងមានដំណើរការតាមសម្រួល អភិវឌ្ឃន៍ទៅមុខសន្សឹមៗ ចំពោះរឿងបង្ហាញមុខមិត្តស្រីខ្ញុំគិតថាចាំសិន យើងទាំងពីរព្រមពេលណាខ្ញុំនឹងប្រកាសអោយអ្នកគ្រប់គ្នាបានដឹងលឺ ព្រោះវាជាអ្វីដែលសុភាពបុរសគួរបញ្ជាក់ពីទំនួលខុសត្រូវចំពោះស្នេហាស្រាប់ទៅហើយ ។

After Footer (Active) - damrei Mr1 Zone2

គាត់បានសសើរថាខាងស្រីយល់ហើយក៏សម្រេចចិត្តបែបនេះជាមួយគ្នា ពួកយើងសិក្សាមើលចិត្តគ្នាមិនទាន់បាន១ឆ្នាំផង ទើបតែបាន ៦ខែ ដូច្នេះហើយសុំស្វែងយល់ពីគ្នាអោយបានច្បាស់ជាងនេះសិន សម្រាប់ខ្ញុំពីមុនខ្ញុំជាមនុស្សលះបង់និងធ្វើគ្រប់យ៉ាងដើម្បីស្នេហ៍ លើកនេះខ្ញុំក៏មុះមុតដូចមុនដដែលគ្រាន់តែសម្រាប់ស្នេហាថ្មីខ្ញុំនឹងធ្វើអោយបានល្អជាមុន។

“Porshe_saran” បន្ថែមថាបច្ចុប្បន្នយើងបើកចិត្តនិយាយគ្នាគ្រប់រឿងធ្វើអោយយល់ពីគ្នាបានច្បាស់លាល់ល្អ មើលទៅពេលនេះទាំងគូរទាក់ទងគ្នាបែបមនុស្សចាស់ទុំដែលមានបទពិសោធន៍ នឹងដឹងថាគួរធ្វើយ៉ាងណាអោយបានលទ្ធផលល្អ ។ សម្រាប់ស្នេហាចាស់ខ្ញុំចាត់ទុកវាជាមេរៀនដែលបានបង្រៀនអោយខ្ញុំគិតបានច្រើនជាមុនមុនពេលធ្វើអ្វីមួយ ។

អត្ថបទដោយ សា